Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពា​ន UEFA Champions League បង្ហាញ​វត្តមាន​លើកដំបូង លើ​ឆាក​ស្រា​បៀរ Heineken នៅ​កម្ពុជា

ភ្នំពេញ​៖ បន្ទាប់​ពី វត្តមាន​អតីត​កំពូល​កីឡាករ ដ៏​ល្បីល្បាញ នៃ​ក្រុម Manchester United កីឡាករ Ruud Van Nistelrooy បាន​មកដល់​កម្ពុជា នៅ​យប់​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន ស្រ​បៀរ Heineken បាន​នាំយក ការភ្ញាក់ផ្អើល​មួយ ដល់​អ្នកគាំទ្រ នោះ​គឺ កា​បង្ហាញ ពា​ន UEFA Champions League នៅលើ​ឆាក​ស្រា​បៀរ Heineken ហើយក៏​ជា​លើកដំបូង និង​អស្ចារ្យ ផង​ដែល​នៅ​កម្ពុជា ។​

​ដើម្បី​ស្វាគមន៍​នៅ​កម្មវិធី ដំណើរ​ទេសចរណ៍ ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​ក្រុមហ៊ុន​ស្រា​បៀ​រ Heineken ប្រចាំ​កម្ពុជា បាន​ប្រកួតប្រជែង ជាមួយ​បណ្តា​ប្រទេស​ជាង ១៩២ ដើម្បី​ដណ្តើមយក ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កម្មវិធី​នេះ ដោយ​បាន​ធ្វើការ​ដង្ហែ​លពាន UEFA Champions League មកកាន់ ឆាក​ស្រា​បៀ​រ Heineken និង​ផ្តល់​ឱកាស ដល់​អ្នកគាំទ្រ ថតរូប​ទុកជា​អនុស្សាវរីយ៍ ព្រម​ជាមួយ​ការរៀបចំ​តន្ត្រី និង​ការទទួល​ទាន​ស្រា​បៀរ Heineken ដែល​ជា​ស្រា​បៀរ​លំដាប់​ពិភពលោក ។​

​សូម​រំលឹក​ថា លោក Ruud Van Nistelrooy ត្រូវបាន​ចាត់ទុក​ថា ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់ ក្នុង​ជំនាន់​របស់គាត់ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៥០​គ្រាប់ ក្នុង ២១៩​ប្រកួត សម្រាប់​ក្រុម Manchester United និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី ច្រើនជាងគេ ក្នុង​កំណត់ត្រា​បាល់ទាត់​អឺរ៉ុប របស់​ក្លិប​នេះ និង​ជា​កីឡាករ​ស៊ុត​បាល់ បញ្ចូល​ទី​ច្រើនជាងគេ​បី សម័យកាល ក្នុង​ក្របខ័ណ្ឌ UEFA Champions League និង​បាន​មក​កាន់​ប្រទេស​កម្ពុជា ក្នុង​គោលបំណង ទស្សនកិច្ច ៣​ថ្ងៃ និង​ចូលរួម​ក្នុង​កម្មវិធី ដំណើរ​ទេសចរណ៍ ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League​នៅ​កម្ពុជា ។​

​អតីត​កីឡាករ Ruud van Nistelrooy នឹង​ធ្វើ​ការចែករំលែក​បទពិសោធន៍ ដល់​អ្នកគាំទ្រ និង​ចំណេះដឹង របស់លោក ដើម្បី​ជួយ​ណែនាំ អ្នក​មាន​ទេពកោសល្យ ខាង​បាល់ទាត់ ជំនាន់​ក្រោយ ឲ្យសម្រេចបាន​នូវ គោលដៅ​របស់​ពួកគេ ។​

​គួរបញ្ជាក់​ថា កម្មវិធី​ដំណើរ​ទេសចរណ៍ រយៈពេល​បី​ថ្ងៃ ត្រូវបាន​រៀបចំឡើង ដោយ​ស្រា​បៀ​រ Heineken ហើយ​កម្មវិធី​នេះ នឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ ទូទាំង​ពិភពលោក នូវ​ឱកាស​ផ្ទាល់ ក្នុង​ការចូលរួម ទទួល​បាន​ភាព​រំភើប​រីករាយ នៃ​ការ​ទស្សនា​ការប្រកួត​នេះ តាមរយៈ​យុទ្ធនាការ របស់​ស្រា​បៀ​រ Heineken ដែល​មានឈ្មោះ​ថា “​ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់​”៕ ​ដោយ​៖​កូឡាប​

×