ភ្នំពេញ៖ ប័ណ្ណនិម្មិតរបស់ធនាគារ អេស៊ីលីដា លោកអ្នកអាចបង្កើតបាននៅលើអេស៊ីលីដាម៉ូបាល និងប្រើប្រាស់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រាប់ទូទាត់ទំនិញ-សេវាកម្មផ្សេងៗតាមអនឡាញ។
បើយោងតាមការឱ្យដឹងពីធនាគារអេស៊ីលីដា លោកអ្នកនឹងទទួលបានប្រាក់វិញ ១០$ រាល់ការទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗលើអនឡាញ ទាំងក្នុង និងក្រៅប្រទេស (សរុបចាប់ពី ៥០$) តាមប័ណ្ណនិម្មិត របស់ធនាគារ អេស៊ីលីដា។
ការផ្តល់ជូននេះ មានប្រសិទ្ធភាពសម្រាប់ការកុម្ម៉ង់ចាប់ពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់អស់ពីស្តុក។ ទឹកប្រាក់ដែលទទួលបាន នឹងផ្តល់ជូនលោកអ្នកនូវដើមខែតុលា ឆ្នាំ២០២១។ បន្ថែមពីនេះ ការផ្តល់ជូននេះ មានប្រសិទ្ធភាពសម្រាប់ការទូទាត់ចាប់ពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ រហូតដល់អស់ពីស្តុក។ ទឹកប្រាក់ដែលទទួលបាន នឹងផ្តល់ជូនលោកអ្នកនូវដើមខែតុលា ឆ្នាំ២០២១។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
សូមពិនិត្យមើលរបៀបបង្កើតប័ណ្ណនិម្មិត សម្រាប់ទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗ៖
- លើអេធីអឹម៖ https://acledabank.com.kh/sl/?vir3
- លើអេស៊ីលីដាម៉ូបាល៖ https://acledabank.com.kh/sl/?vir4