Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ជួបបញ្ហារាំងស្ទះច្រើន ត្រូវនឹងនរដោះស្រាយ ។ លុយកាក់ គួរទុកដាក់លុយឲ្យគត់ម៉ត់ មិនត្រូវខ្ជះខ្ជាយដើម្បីបញ្ចៀស​ត្រូវ​ជំពាក់​បំណុលគេ ។ មនោសញ្ចេតនា មានឱកាសរកបានសង្សារ ៕

ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ ពុំមានឧបសគ្គអ្វីឡើយ គ្រប់យ៉ាងដំណើរការដោយរលូន ។ លុយកាក់គួរកែប្រែទំនាក់ទំនងឲ្យល្អទើប​ចំណូល​កើនឡើង ។ លុយកាក់ គួរកែប្រែទំនាក់ទំនងឲ្យល្អទើបចំណូលកើនឡើង។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ៕

ឆ្នាំខាល ៖ ការការ មិនត្រូវងប់ជ្រុលនឹងការងារ ភ្លេចគិតតួនាទីខ្លួនចំពោះគ្រួសារ ។ លុយកាក់ ល្អប្រសើរត្រូវបានមនុស្សក្នុង​គ្រួសារ​ជួយឧបត្ថម្ភលុយកាក់ ។ មនោសញ្ចេតនា មិនត្រូវយករឿងមិនសប្បាយចិត្តក្នុងការងារមកឡូកឡំជាមួយរឿងមនោសញ្ចេតនា ៕

ឆ្នាំថោះ ៖ ការងារ ផ្លូវចិត្តមិនសប្បាយឥទ្ធិពលដល់ការងារ, គួរតាំងស្មារតីប្រមូលផ្តុំបំពេញការងារឲ្យរួចរាល់។ លុយកាក់ ស្ថាន​ភាព​ហិរញ្ញវត្ថុមិនល្អ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាព ។ មនោសញ្ចេតនា មិនត្រូវយករឿងមិនសប្បាយចិត្តការងារ​មកឡូកឡំជាមួយរឿងមនោសញ្ចេតនា ៕

ឆ្នាំរោង ៖ ការងារ មិនគួរលោភលន់ ប្រញាប់ប្រញាល់ក្នុងការងារ ចូរគោរពនូវអ្វីដែលកំពុង ប្រាក់វិនិយោគ ត្រូវស្វែងយល់ឲ្យល្អិតល្អន់ មុនពេលបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា គួរចេះអធ្យាស្រ័យចំពោះកំហុសឆ្គងរបស់មនុស្សដែលខ្លួនស្រឡាញ់ ៕

ឆ្នាំម្សាញ់ ៖ ការងារ មានការខ្វែងគំនិតគ្នាជាមួយថ្នាក់លើ ធ្វើឲ្យអ្នកមានអារម្មណ៍តប់ប្រមល់ ។ លុយកាក់ ទទួលបានប្រាក់ចំណេញពី​ការវិនិយោគដ៏សមស្រប ៕ មនោសញ្ចេតនា កើតមានរឿងឈ្លោះប្រកែកជាមួយគូស្នេហ៍ ៕

ឆ្នាំមមី ៖ ការងារ មានអ្នកចង់ផ្តួលអ្នកពីក្រោយខ្នង ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុល្អ មានឱកាសបានលាភចូល ។ មនោសញ្ចេតនា បញ្ហាសុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ៕

ឆ្នាំមមែ ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំកើតមានរឿងអ្វីក្រៅចំណង ។ លុយកាក់ មិនត្រូវលោភលន់ក្នុងរឿងលុយកាក់ ។ មនោ​សញ្ចេតនា សប្បាយរីករាយ កក់ក្តៅ ៕

ឆ្នាំវក ៖ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅមិនតាមគម្រោងផែនការត្រូវសម្ពាធច្រើន ។ លុយកាក់ គួរមានវិធីគ្រប់គ្រងលុយកាក់ឲ្យល្អ ដើម្បី​បញ្ចៀសការបាត់បង់គ្មានមូលហេតុ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ៕

ឆ្នាំរកា ៖ ការងារ ជួបរឿងទាល់ច្រក ត្រូវតស៊ូពុះពារបន្ថែមទៀត ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវត្បិតត្បៀត។ មនោសញ្ចេតនា គួរ​មានពេលនៅក្បែរមនុស្សជាទីស្រឡាញ់ឲ្យបានច្រើន ៕

ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ ត្រូវប្រឹងប្រែងទប់ទល់នឹងស្ថានការណ៍នេះ ។ លុយកាក់ ប្រយ័ត្នមានអ្នកច្រណែនឈ្នានីស​អ្នកក្នុង​បញ្ហា​លុយ​កាក់ ។ មនោសញ្ចេតនា កុំរវល់តែនឹងការងារភ្លេចគិតដល់រឿងមនោសញ្ចេតនា របស់អ្នក និងគូស្នេហ៍ ៕

ឆ្នាំកុរ ៖ ការងារ រលូនល្អ រាល់ឧបសគ្គសុទ្ធតែត្រូវបានដោះស្រាយជោគជ័យ ។ លុយកាក់ ធូរធា ចំណូលចូលមិនដាច់ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ៕

×