សេចក្តីប្រកាសនេះត្រូវបានរដ្ឋមន្ត្រីក្រសួងសន្តិសុខលើផ្ទៃប្រទេសអាមេរិក Kirstjen Nielsen បានថ្លែងនៅថ្ងៃទី ៤ ខែមេសា (ម៉ោងនៅតំបន់) ថ្លែងនៅសេតវិមាន អ្នកស្រី Nielsen បានឲ្យដឹងថា ៖ “ក្រសួងការពារជាតិ និងក្រសួងសន្តិសុខលើផ្ទៃប្រទេស បានទទួលបញ្ជាឲ្យសហប្រតិបត្តិការគ្នា រួមជាមួយនឹងបណ្តាអភិបាលរដ្ឋ ដើម្បីដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ ទៅកាន់ភាគនិរតី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជួយគាំទ្រការល្បាតព្រំដែន។
រដ្ឋមន្ត្រីក្រសួងសន្តិសុខលើផ្ទៃប្រទេសអាមេរិក Kirstjen Nielsen
មុននេះមួយថ្ងៃប្រមុខការទូតមិចស៊ីកូ Luis Videgaray Caso ប្រកាសថារដ្ឋាភិបាលប្រទេសនេះ ស្នើសុំឲ្យអាមេរិកបំភ្លឺសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក នៅព្រំដែនប៉ែកខាងត្បូងមិចស៊ីកូ។
តាមប្រមុខការទូត Videgaray នោះមិចស៊ីកូ នឹងលើកឡើងនូវទស្សនៈចំពោះបញ្ហានេះ ផ្អែកលើបំណកស្រាយរបស់ភាគីអាមេរិក ហើយជានិច្ចជាកាលនឹងការពារអធិបតេយ្យភាព ក៏ដូចជាផលប្រយោជន៍ជាតិ។
លោក Videgaray សង្កត់ធ្ងន់ថា គោលនយោបាយអន្តោប្រវេសន៍របស់មិចស៊ីកូ ត្រូវបានអនុវវត្តតាមអធិបតេយ្យភាពនិងច្បាប់ទម្លាប់ ពុំមែនផ្តើមចេញពីសម្ពាធឬការគំរាមកំហែងពីខាងក្រៅឡើយ៕ សូយន