Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកការដ្ឋាន​សាងសង់ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​និង​អគារ​ទទួល​អ្នកដំណើរ​ច្រក​ប៉ោយប៉ែត​​

បន្ទាយមានជ័យ :​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ​រួម​នឹង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​នឹងចូលរួម​បើក​ការដ្ឋាន​កសាង​អគារ​ប៉​ស្តិ័​នគរបាល​ច្រកទ្វារព្រំដែន​និង​អគារ​ទទួល​អ្នកដំណើរ​ថ្មី នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

​លោក អ៊ុំ រាត្រី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​បើក​កិច្ចប្រជុំ​២​លើក​ជាមួយ​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ពាក់ព័ន្ធ​គឺ​នៅ​សាលាខេត្ត​១​លើក និង​នៅ​ច្រក​ទ្ចា​រ​ព្រំដែន​ប៉ោយប៉ែត​១​លើក​ទៀត ដើម្បី​ត្រៀមលក្ខណ​:​ប្រារព្ធ​ពី​ធី​បញ្ចុះបឋមសិលា​សាងសង់​អគារ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​និង​អគារ​ទទួល​អ្នកដំណើរ​ថ្មី នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ថ្ងៃទី​៣០​តុលា​ឆ្នាំ​២០១៧ ខាងមុខ​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម​ស ខេង ឧបនាយក​រដ្ឋ​ម​ន្ត្រ៏​ក្រសួងមហាផ្ទៃ​និង​ប្រតិភូ​។ នឹង​អញ្ជើញ​បញ្ចុះបឋមសិលា​កសាង​អគារ​ប៉​ស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​និង​អគារ​ទទួល​អ្នកដំណើរ​ថ្មី នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

​ប្រភព​មន្ត្រី​បង្ហើប​ថា អគារ​នេះ​កម្ពស់​៣​ជាន់​នឹង​សាងសង់​ដោយ​ប្រើប្រាស​ថវិកាជាតិ​ក្នុងតម្លៃ​ប៉ាន់ស្មាន​អស់​ជាង​១​លាន​ដុល្លា​សរ​អា​។ ថ្ងៃទី​២៧​តុលា លោក​អ៊ុំ រាត្រី និង​មន្ត្រី​បាន​ចុះទៅពិនិត្យ​ទីតាំង​ត្រូវ​រៀបចំ​ពិធី​នៅ​ម្តុំ​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣ ផ្លូច​ជាតិ​លេខ​៥ ទីស្នាក់ការ​ច្រកទ្វារ និង​ដី​ក្រុមហ៊ុន​ហ្គោល​ដិ​ន​ក្រោ​ន​នា​ភូមិ​ក្បាលស្ពាន​១​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​

​ថ្ងៃទី​២៨​តុលា លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ទៅពិនិត្យ​នុ​និង​វាយតម្លៃ​ទីតាំង​នោះ​បន្ថែមទៀត​។ ជាក់ស្តែង ក្រុមការងារ​ចម្រុះ​បានរៀបចំ​សម្អាត សម្រួល​ទីតាំង​និង​សង់រោង​វេទិកា រោង​ភ្ញៀវ​និង​ពលរដ្ឋ​សម្រាប់​ចូលរួម​ពី​ធី​នោះ​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស៊ឹម សំអាត នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​អោយដឹង​ថ្ងៃទី​២៨​តុលា​ថា : ការសាង់សង់​អគារ​ថ្មី​កម្ពស់​៣​ជាន់ ខ្លោងទ្វារ ..​មាន​រចនាបថ​ខ្មែរ មាន​ដំបូល​ក្បឿង​ក្រហមឆ្អិនឆ្អៅ​នោះ​នឹង​ផ្តល់​កន្លែងធ្វើការ​ស្អាត សមរម្យ ទំនើប ហើយ​អាច​ប្រហាក់ប្រហែល​នឹង​អគារ​រចនាសម្ព័ន្ធ​ដូចគ្នានេះ​របស់​ភាគី​ថៃ​ទល់មុខ​គ្នា​នោះ​។​

​លោក​បន្តថា : ពេល​សាងសង់​អគារ​នេះ​រួច វា​នឹង​អាច​ជំនួស​ឯ​អគារ​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បច្ចុប្បន្ន បាន​ប្រើប្រាស​ឥណទាន​ធនាគារ​អភិវឌ្ឍន៍​(ADB)​។ អគារ​ចាស់ និង​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣​នឹងត្រូវ​បាយ​ចោល​។​

​សូម​រំលឹកថា កាលពី​ជាង​១​ឆ្នាំមុន រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ​និង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ធ្លាប់បាន​អះអាងថា​ត្រូវ​កសាង​អគារ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​និង​អគារ​ទទួល​អ្នកដំណើរ​ច្រក​ប៉ោយប៉ែត​អោយបាន​សមរម្យ​ជំនួស​អគារ​ទីស្នាក់ការ​ត្រូតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​,​អគារ​រោង​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​,​អគារ​ឬ​បន្ទប់​របស់​សមត្ថកិច្ច​សំខាន់ៗ​៤​នៃ​អនុក្រឹត្យ​លេខ​៦៤ មាន​ទីស្នាក់ការ​គណ​:​ក​ម្មា​ការត្រួតពិនិត្យ​ច្រកទ្វារ​,​កាំកុងត្រូល​,​នគរបាល​អន្តោប្រវេសន៍​និង​គយ រដ្ឋាករ​។ ក្នុងនោះ រោង​ទទួលភ្ញៀវ​នៃ​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ មាន​សភាព​រខក​រខាក កំសត់ កណ្តោចកណ្តែង គួរអោយ​ខ្មាស់​ភ្ញៀវ​ជាតិ អន្តរជាតិ​ជាងគេ​៕​ ដោយ : បន្ទាយ​

×