បន្ទាយមានជ័យ : ការប្រណាំងអុំទូក បណ្តែតប្រទិប តាំងពិព៍រណ៍ ការប្រគុំតន្ត្រីនិងការកំសាន្តនានានៃព្រះរាជពិធីនៅបន្ទាយមានជ័យចាប់ផ្តើមហើយនៅព្រឺក ថ្ងៃត្រង់ ល្ងាចនិងរាត្រីថ្ងៃទី២៨តុលាឆ្នាំ២០១៧ ក្រោមការចូលរួមបើកពីលោកសួន បងរ អភិបាលខេត្ត លោកអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តនិងមន្ត្រី អ្នកពាក់ព័ន្ធ។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណកម្មការនិយាយថ្ងៃទី២៨តុលាថា ; គណ:កម្មាការរៀបចំបុណ្យជាតិ អន្តរជាតិអោយដឹងថា នៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទិបនៅថ្ងៃទី២៧-២៩តុលាឆ្នាំ២០១៧ ។
នៅល្ងាចថ្ងៃទី២៧តុលា ប្រទីបនៃរដ្ឋបាលសាលាខេត្ត និងប្រទីបមន្ទរ អង្គភាព ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ កងទ័ពនៃតំបន់ប្រតិបត្តិការសឹករង,កងពល,កងឯកភាពនិងស្រុកក្រុងខ្លះសរុបជិត៣០ប្រទីបបានទម្លាក់ចូលក្នុងទឹកស្ទឹងសិរីសោភ័ណនាម្តុំស្ពានថ្មថ្មី-ព្រះពន្លា ហើយបណ្តែតបាន២រាត្រីគិតត្រឹមថ្ងៃទី២៨តុលាកន្លងមក។
តាមការវាយតម្លៃកន្លងមកនិងឆ្នាំនេះ ជាបណ្តោះអាសន្ន គេឃើញថា ប្រទីបស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធំ ស្អាត់ ភ្លឺនិងទាក់ទាញជាងគេ។ ដំណាលគ្នានោះ ការតាំងពិព័រណ៍ទំនិញខ្មែរនិងបរទេសឬហៅថា ភូមិមួយផលិតផលមួយ ក៏បានធ្វើហើយដែរពីរាត្រីថ្ងៃទី២៧តុលាមកដែរនៅមុខបណ្តុំមន្ទិរនាននាក្បាលស្ពានថ្មថ្មីស្ទឹងសិរីសោភ័ណ។ ឯពីធីប្រណាំងទូកអុំបានធ្វើហើយកាលពីព្រឹកថ្ងៃទី២៨តុលាឆ្នាំ២០១៧ នាស្ទឹងសិរីសោភ័ណ បរិវេណសាកលវិទ្យាល័យមានជ័យក្នុងភូមិបាណយសង្កាត់ទឹកថ្លាជាយខាងលិចក្រុងសិរីសោភ័ណ។ នារាត្រីនៅទីនោះមានកីឡាប្រដាល់ ការប្រគុំតន្ត្រីសម័យស្រាបៀកម្ពុជា ,មហោសប្រឡងចំរៀងសម័យ -បូរាណ ។
ចំពោះមុខពលរដ្ឋនិងភ្ញៀវមកកំសាន្តជាច្រើននាក់មកមើលពីអីបហរណាំងទូក លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានសម្តែងក្តីរីករាយ ជូនពរអោយកីឡាករចំណុះទូក មន្ត្រីអនុគណកម្មការបច្ចេកទស មន្ត្រីអនុគណម្មការឃោសនា ផ្សព្វផ្សាយ អនុគណកម្មការសន្តិសុខ សណ្តាប់ធ្នាប់, គណៈកម្មការផ្សងៗទៀតបម្រើអោយការងារនេះ ត្រូវខិតខំខំអោយសម្រេចតាមគោលដៅគ្រោងទុក។
សូមបញ្ជាក់ថា ការអុំទូកប្រលងប្រណាំងថ្នាក់ខេត្តនៅក្នុងស្ទឹងសិរីសោភ័ណខាងក្នុងសាកលវិទ្យាល័យមានជ័យបានផ្តើមប្រកួតវិលជុំចាប់គូ។ ហើយថ្ងៃបន្ទាប់នាពេកព្រឹកនឹងប្រកួតជម្រុះ។ លុះដល់រសៀល ល្ងាចថ្ងៃទី២៩តុលា នឹងមានការប្រកួតផ្តាច់ព្រ័ត្រ។
ចំពោះទូកអុំប្រណាំងទាំងឡាយរួមមានទូកឈ្មោះ :១-មង្គលបូរីបារមីនាយកនសន្តិភាព ចំណុះ៦៩នាក់ មកពីវត្តចំណោមឃុំចំណោមស្រុកមង្គលបូរី។ ២-ពិសីមានជ័យបារមីស្រីស្អាត ចំណុះ៦៣នាក់ មកពីវត្តសុវណ្ណរង្សីយារាមឃុំគយម៉ែងស្រុកមង្គលបូរី។
៣-ទូកសម្រែករាជសីរស្មីទេពធីតា ចំណុះ៤៥នាក់ មកពីឃុំទឺកជោរស្រុកព្រះនេត្រព្រះ។ ៤-ទឹកជោរសែនជ័យបារមីនាគរាជ ចំណុះ៤៥នាក់មកពីឃុំទឺកជោរដែរ។ ៥-រុក្ខសែនជ័យរដ្ឋបាលព្រៃឈើ មកពីភូមិពាមឃុំរហាលស្រុកព្រះនេត្រព្រះ។៦-ពពករសាត់ផាត់ជលសារ មកពីភូមិស្រមោចឃុំ-ស្រុកស្រុកព្រះនេត្រព្រះ ។ ៧-ពាមសាមគ្គីសែនជ័យរស្មីព្រះនេត្រព្រះមកពីភូមិពាមឃុំរហាលស្រុកព្រះនេត្រព្រះ ។ ៣ទូកនេះ មានចំណុះ២៥នាក់ ។ ៨-មហុមានសែនជ័យបារមីស្រីគ្រប់លក្ខណ៍មកពីភូមិស្ពានឃុំស្ពានស្រែងស្រុកភ្នំស្រុក ។ ៩-គោកចារមានជ័យបារមីសាមគី្គមកពីភូមិស្ពានឃុំស្ពានស្រែងដែរ ។១០-សុវណ្ណរាមមានជ័យមកពីឃុំគយម៉ែង ។ ១០-សាមគ្គីមានជ័យបារមីសារាយអណ្តែតមកពីវត្តផ្លូវសៀមឃុំគយម៉ែងស្រុកព្រះនេត្រព្រះ ។ ១២- អធិរាជរាជសីហ៍បារមីមហាហង្ស។ ១៣- សន្ទុះនាគរាជបារមីមានរិទ្ធិមកពីវត្តកោះពងសត្វ ។ ១៤- ប៊ែរសែភូមិថ្មីបារមីសិរីរតនាមកពីវត្តភ្នៀតសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ។ ១៥- ស្រីស្រស់សែនជ័យ មកពីវត្តកំព្រីងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ។ ទូកទាំងនេះចំណុះ២២នាក់។ និងទូកកិត្តិយសចំណុះ៤នាក់ មាន៤ទូក ដែលរួមមានមកពីសាកលវិទ្យាល័យមានជ័យ.,មកពីសង្កាត់ទឹកថ្លា,សរុបចំណុះទូក ៥០១នាក់ ៕ ដោយ :បន្ទាយ