Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចម្បាំងរបស់អាមេរិកនិងកាណាដា ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្កើតផ្លូវសេរី និងចំហរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

នាវាចម្បាំងរបស់សហរដ្ឋអាមេរិកនិងប្រទេសកាណាដាបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់កាលពីចុងសប្តាហ៍មុន។ នេះបើតាមកងទ័ពអាមេរិកថ្លែងបញ្ជាក់កាលពីថ្ងៃអាទិត្យ។ ការធ្វើដំណើររបស់នាវាចម្បាំងប្រទេសទាំងពីរនេះ គឺចំពេលដែលមានភាពតានតឹងកាន់តែក្តៅឡើងៗរវាងទីក្រុងប៉េកាំងនិងទីក្រុងតៃប៉ិដែលបង្កជាក្តីព្រួយបារម្ភជាលក្ខណៈអន្តរជាតិ។

ប្រទេសចិនបានអះអាង កោះតៃវ៉ាន់ដែលកំពុងដើរលំនាំតាមទម្រង់លទិ្ធប្រជាធិបតេយ្យថា ជាដែនអធិបតេយ្យរបស់ខ្លួន និងបានបញ្ជាឱ្យយន្តហោះចម្បាំងធ្វើបេសកម្មដោយហោះចូលទៅកាន់តំបន់កំណត់អត្តសញ្ញាណបញ្ជាក់ដែនអាកាសរបស់តៃវ៉ាន់ជាច្រើនឆ្នាំមកហើយ ដែលបង្កឱ្យទីក្រុងតៃប៉ិខឹងសម្បារជាខ្លាំង។

ជាក់ស្តែង ត្រឹមតែរយៈ៤ថ្ងៃជាប់គ្នាប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ តុលា ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងប្រមាណ១៥០គ្រឿងហោះសំដៅទៅកាន់តំបន់ដែនអាកាសរបស់កោះតៃវ៉ាន់។

តែយ៉ាងណា បើតាម កងយោធាអាមេរិកវិញបាននិយាយថា នាវាពិឃាដដឹកមីស៊ីលនាំផ្លូវមួយឈ្មោះថា Arleigh Burke USS Dewey បានបើកធ្វើដំណើរឆ្លងកាត់ផ្លូវទឹកតូចមួយដែលបែកចែករវាងកោះតៃវ៉ាន់នឹងប្រទេសជិតខាងដែលមានមាឌធំ នោះគឺប្រទេសចិនជាមួយនាវាចម្បាំង Frigate HMCS Winnipeg របស់កាណាដាកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ។

កងយោធាអាមេរិកបានឱ្យបញ្ជាក់បន្ថែមថា ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាពិឃាដ Arleigh Burke USS Dewey និងនាវាចម្បាំង frigate HMCS Winnipeg គឺបង្ហាញអំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធរបស់យើង និងដៃគូផ្សេងទៀតដើម្បីផ្តល់សេរីភាពនិងបើកចំហរដល់ឥណ្ឌូ​ ប៉ាស៊ីហ្វិក។

មែនទែនទៅ នាវាចម្បាំងអាមេរិកក៏ធ្លាប់ធ្វើការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ស្ទើរតែរាល់ខែផងដែរដើម្បីឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនបង្កភាពតានតឹងក្នុងតំបន់។ ក្នុងនោះ សម្ព័ន្ធមិត្តរបស់អាមេរិក
ម្តងម្កាលក៏បានបញ្ចូននាវាធ្វើដំណើរឆ្លងកាន់ច្រកសមុទ្រនេះដែរ រួមទាំងនាវាចម្បាំងរបស់ចក្រភពអង់គ្លេសផងដែរកាលពីខែសីហាកន្លងទៅ។

ស្របពេលដែលស្ថានភាពតានតឹងកំពុងមានក្តៅឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ទីតាំងនេះបច្ចុប្បន្នមិនទាន់ធ្លាប់មានការបាញ់ប្រហារ និងយន្តហោះចម្បាំងចិនក៏មិនទាន់ធ្លាប់បានហោះចូលដល់ដែលអាកាសរបស់តៃវ៉ាន់ម្តងណានោះទេ ដោយគ្រាន់តែប្រមូលផ្តុំសកម្មភាពហោះនៅភាគត្បូងឈាងខាងលិចដែលជាផ្នែកនៃតំបន់ដែនអាកាសរបស់កោះតៃវ៉ាន់។

តែយ៉ាងណា​ ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងបញ្ជាក់នៅថ្ងៃអាទិត្យថា យន្តហោះចម្បាំងចិនចំនួន៣គ្រឿង ដោយយន្តហោះប្រភេទ J-16  ចំនួន២គ្រឿង និងយន្តហោះប្រឆាំងនាវាមុជទឹកមួយគ្រឿងបានហោះហើរចូលទៅកាន់តំបន់បញ្ជាក់ដែនអាកាសរបស់តៃវ៉ាន់ជាថ្មីម្តងទៀត៕ ប្រភព៖ Reuter

×