ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស នូវក្រដាសប្រាក់ប្រភេទ ៣០០០០ រៀលគំរូថ្មី ដើម្បិអបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។
យោងតាមអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀល របស់រាជរដ្ឋាភិបាល តាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មាត្រា១ អនុញ្ញាតឱ្យចេញផ្សាយធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ ដែលត្រូវបានចេញផ្សាយរួចហើយ។
ព័ត៌មានលំអិតសូមអានអនុក្រឹត្យដូចខាងក្រោម៖