Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ខេត្តស្វាយរៀង ចុះ​ពិនិត្យ​ទំនិញ​ជា​ច្រើន​មុខ​នៅ​ក្រុង​បាវិត បាន​រកឃើញ​ទឹកក្រូច​ហួសកំណត់ ការប្រើប្រាស់​ជាច្រើន​ដប​

​ស្វាយរៀង​ ៖ ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ ដើម្បី​ធានាបាន​សុវត្ថិភាព​ចំណីអាហារ លោក​ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៨ បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ និង​តាម​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ នៅ​ក្រុង​បាវិត តែ​ពុំ​បាន​រកឃើញ​សារធាតុ​គីមី​នោះទេ តែ​បាន​រកឃើញ​ទឹកក្រូច​ជាច្រើន​ដប​ហួសកំណត់​ការប្រើប្រាស់​។​

​លោក​ផឹង និល បានឲ្យដឹងថា ការចុះពិនិត្យ​មុខទំនិញ​នៅថ្ងៃនេះ មាន​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់​ក្នុង​សង្គម និង​ជីវភាព​ប្រចាំថ្ងៃ​។ លោ​បាន​បន្តថា ការទទួលខុសត្រូវ​លើ សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់​គ្នា​ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព​គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​ជាមួយគ្នានេះ លោក​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ ក្នុង​នោះ​ពុំ​បាន​រកឃើញ​សារធាតុ​គីមី​នោះទេ ចំណែក​អ្នកលក់ ក៏​បាន​យល់ព្រម​បញ្ឈប់​ការដាក់​លក់​ទំនិញ​ដែល​ខួច​គុណភាព​ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់​នោះ​បាន​យល់ដឹង នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​។​

​ជា​ចុងក្រោយ លោក​ផឹង និល បានធ្វើការ​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្ត​ស្វាយរៀង សូម​មាន​ការ​ប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា កាលបរិច្ឆេទ​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ ត្រូវ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា នៅក្នុង​ខេត្ត​ស្វាយរៀង​ឲ្យបាន​ញឹកញាប់​បន្ថែមទៀត​៕ វ៉ៃកូ​

×