Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​៖ ចិន និង​កម្ពុជា នឹង​បន្ត​កិច្ចសហប្រតិបត្តិកា​រណ៍​ជា​បន្ត​ទៀត​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​

​​ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ផ្តល់​កិត្តិយស​ពិសារ​បាយ​សាមគ្គី​ជាមួយ​បងប្អូន​សមាគម​ខ្មែរ​-​ចិន ជា​លើក​ទី​២​នេះ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេ​ជោនា​យករ​ដ្ឋ​ន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សមាគម​ខ្មែរ​-​ចិន​ដែល​បាន​ចូលរួមចំណែក​ក្នុង ការ​អ​ភ​វិ​ឌ្ឍ​នប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់​។ តាមរយៈ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ចិន និង​កម្ពុជា​បាន​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់​ជាពិសេស​នាពេល​ខាងមុខ​នេះ​ភ្ញៀវ​ទេសចរណ៍​ចិន​មក​ទស្សនា​កម្ពុជា នឹង​កើន​រហូត​ដល់​ជាង ៣​លាន​នាក់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ និង​គាំទ្រ​ដល់​សមាគមន៍​សម្ព័ន្ធ​ខ្មែរ​-​ចិន​ផង​ដែរ ដែល​នឹង​រៀបចំ​បង្កើត គម្រោង​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ដូចជា គាំទ្រ​ចំពោះ​សមាគម ដែល​មាន​គម្រោង បង្កើត​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​ដល់​និស្សិត​ទូទាំងប្រទេស ហើយ​បច្ចុប្បន្ន​នេះ​សមាគម​បាននិងកំពុង​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​បច្ចេកទេស​ធាន​ជិន​នៅ​ប្រទេស​ចិន​រួច​ហើយ​ដែរ​។ ជាមួយគ្នា​នោះ​សម្តេច​តេជោ ក៏​គាំទ្រ​សមាគម​ខ្មែរ​-​ចិន ដែល​នឹង​បង្កើត​ក្រុមការងារ​យុវជន​ដើម្បីឲ្យ​ចូលរួម​ក្នុង​កម្មវិធី​សម្បុរសធម៌​សង្គម និង​អប់រំ​យុវជន​សម្រាប់​បន្តវេន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​បងប្អូន​ខ្មែរ​-​ចិន​ដែល​កន្លងមក​តែងតែ​គាំទ្រ​ចំពោះ​ការ ដឹកនាំ​របស់​សម្តេច ហើយ​សម្តេច​តេជោ នឹង​បន្ត​នៅ​ជាមួយ​ប្រជាពលរដ្ឋ​យើង​ជា​បន្ត​ទៀត​។ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×