Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបទីផ្សារគោលមានចំនួន ៣៣៥,១៤លានរៀលកាលពីថ្ងៃព្រហស្បតិ៍

ក្នុងចំណោមភាគហ៊ុនចុះបញ្ជីទាំងអស់ មានតែភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ​និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានកំណើន ដោយកើនក្នុងមួយហ៊ុន ១០០រៀល និង ១០រៀលរៀងគ្នា ដល់ ១៤.៨៨០រៀល និង ២.០៣០រៀល។

ផ្ទុយទៅវិញ ភាគហ៊ុនហ្ក្រេនធ្វីន បានធ្លាក់ចុះ ៦០រៀល ហើយផេសថិក និង ឌីប៊ីឌី ក៏បានធ្លាក់ចុះ ១០រៀលក្នុងមួយហ៊ុនដូចគ្នាផងដែរ។

តម្លៃជួញដូរសរុបទីផ្សារគោលមានចំនួន ៣៣៥,១៤លានរៀល ចំណែកតម្លៃជួញដូរសរុបទីផ្សារកំណើនវិញមានចំនួន ១១,៣១លានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះបន្តិច ពី ៤៨៨,៨៧ ពិន្ទុកាលពីម្សិលមិញមកត្រឹម ៤៨៨,៨៤ពិន្ទុក្នុងថ្ងៃម្សិលមិញនេះ៕

×