Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ត្រី​ដ៏​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រចាំខេត្ត​តាកែវ​មួយរូប​ត្រូវបាន​ប្រកា​សប​ញ្ជូ​ល ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវការ​ហើយ​

​តាកែវ​៖ អតីតមន្ត្រី​ដ៏​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រចាំ​ខេត្តតាកែវ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ដូន​កែវ ដែល​ដាក់​លិខិត​សុំ​មក​រួមរស់​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់ពី​មើលឃើញ​អំពើ​ក្បត់ជាតិ​ឯង របស់លោក កឹម សុខា បម្រើ​បរទេស​នោះ​, នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧​នេះ ត្រូវបាន​ប្រកា​សប​ញ្ជូ​ល​ជា​សមាជិក របស់​គណបក្ស​ប្រជាជន ជា​ផ្លូវការ​ហើយ​។

​ពិធី​ប្រកា​សប​ញ្ជូ​ល​អតីតមន្ត្រី ដ៏​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក យាន វ៉ាន់​ដេ​ត ត្រូវបាន​រៀបចំឡើង នៅ​ទីស្នាក់ការ​គណ​ប្រជាជន​កម្ពុជា ខេត្តតាកែវ ក្រោម​អធិបតីភាព​របស់លោក ឡាយ វណ្ណៈ ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន ខេត្តតាកែវ​។​

​ការចូល​រួមរស់​ជាមួយ​គណ​ប្រជាជន​កម្ពុជា នាពេលនេះ គឺជា​ការចូលរួម​ថែរក្សា​នូវ​សុខសន្តិភាព ការចូលរួម​អភិវឌ្ឍន៍​ប្រទេស ឲ្យ​កាន់តែ មាន​ភាព​រីកចម្រើន ឡើង​ថែមទៀត​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​បន្ទាប់ពី ស្តាប់​ការ​ការប្ដេជ្ញាចិត្ត​របស់​លោក យាន វ៉ាន់​ដេ​ត រួចមក​ឯកឧត្តម ឡាយ វណ្ណៈ ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តតាកែវ បាន​សំដែង​នូវ​ការស្វាគមន៍ ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុងការ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន ។​

​សូមបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ធ្វើការ​ប្រកាស​បញ្ចូល​ជា​សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​រួច នៅក្នុង​នោះ​ក៏មាន​ការប្រកាស​តែងតាំង​លោក សុខ សំណាង ជា​សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ខេត្ត និង​លោក ហោ ប៊ុន​វ​ឌ្ឍ​ហ៍ ជា​សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត​ផងដែរ​៕ តាកែវ​

 

×