Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ ហាក់ ងើបឡើងវិញ ខណៈលទ្ធផលអាជីវកម្មរបស់ខ្លួនបានកើនឡើង ១ខែៗបើធៀបទៅនឹងឆ្នាំមុន

ទោះបីជាតម្លៃជួញដូរសរុបនាកាលពីថ្ងៃសុក្រមានចំនួន ២៣២,៧៨ លានរៀលក្តី ប៉ុន្តែសន្ទស្សផ្សារមូលបត្រកម្ពុជា បានបង្ហាញនូវការងើបឡើងវិញចំនួន ០,១៦ភាគរយ មកបិទត្រឹម ៤៨៩,៦២ពិន្ទុ។

កំណើននៃសន្ទស្សន៍នេះ បណ្តាលមកពីការកើនថ្លៃភាគហ៊ុនលើទីផ្សារគោលចំនួន០៣ រួមមាន ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និង ផេសថិក ដោយកំណើនថ្លៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននាំមុខភាគហ៊ុនពីរទៀតចំនួន ៤០រៀល និង ១៣០រៀលរៀងគ្នា។

កំពង់ផែស្វយ័តក្រុងភ្នំពេញ ហាក់ងើបឡើងវិញ ខណៈលទ្ធផលអាជីវកម្មរបស់ខ្លួនបានកើនឡើង ១ខែៗបើធៀបទៅនឹងឆ្នាំមុន។ ផ្ទុយទៅវិញ ភាគហ៊ុន ហ្ក្រេនធ្វីន និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានបង្ហាញការធ្លាក់ចុះបន្តិចបន្តួចចំនួន ៤០រៀល និង ២០រៀលក្នុងមួយហ៊ុន៕

×