Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ម៉ៅ មុនី​វណ្ណៈ លិខិត​ចំហ​លោក​កឹម សុខា ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​លិខិត​ក្លែងក្លាយ​

​ភ្នំពេញៈ លោក ម៉ៅ មុនី​វណ្ណ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​គេហទំព័រ CEN នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា នេះ​ថា លិខិត​ចំហរ​ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ ដែលមាន​ចុះហត្ថលេខា​ដោយ​លោក​កឹម សុខា ផ្ញើជូន​សមាជិក សមាជិកា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​លិខិត​ក្លែងក្លាយ មិនមែនជា​លិខិត​ពិត​នោះទេ​។​

​លោក​បញ្ជាក់ថា “​ខ្ញុំ​អ្នក​នៅ​ប៊ុ​យ​រ៉ូ​ជាប់​រហូត​អត់​មាន​ខេ​ញ​លិខិត​អី​ផង លិខិត​នឹងមិន​ពិត​ទេ វា​ក្លែងក្លាយ​ហើយ​លិខិត​នឹង​”​។​
​នៅក្នុង​លិខិត​ចំហរ​របស់លោក​កឹម សុខា ផ្ញើជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែតុលា បានសរសេរថា “​នាពេល​ថ្មីៗ​នេះ មាន​ចរន្ត​បំបែក​សម្លេង​អ្នកប្រជាធិបតេយ្យ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទង្វើ​នេះ ត្រូវបាន​បង្ហាញ​ច្បាស់​តាមរយៈ​វីដេអូ​ឃ្លី​ប​របស់លោក​សម រង្ស៊ី ដែល​អំពាវនាវ​មិន​ឲ្យ​ទទួលស្គាល់​នូវ​រាល់​សេចក្តីសម្រេច​របស់ខ្លួន​ក្នុងនាម​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស៊ីចង្វាក់​គ្នា​និង​លិខិត​លាលែង​ពី​មន្ត្រី​ស្និទ​នឹង​លោក​សម រង្ស៊ី​ពី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា​នា​ពេ​លើ​កន្លងមក​។ ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​ថា ខ្ញុំ កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្របតាម​ច្បាប់ ខ្ញុំ​មាន​សិទ្ធិ​សម្រេច​ក្នុងនាម​ប្រធាន​គណបក្ស​នូវ​រាល់​កិច្ចការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សូម​អំពាវនាវ​លោក​សម រង្ស៊ី បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ញុះញង់​បំបែកបំបាក់​សម្លេង​អ្នកប្រជាធិបតេយ្យ​តទៅទៀត​”៕ ដោយៈ មុនីរាជ​

 

×