បាត់ដំបង ៖ អនុវត្តតាមដីកា របស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកឲ្យឃាត់ខ្លួនជនសង្ស័យ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអនីតិជន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នៅចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ។
នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆាំ សារុន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ពីបទរំលោភសេពសន្ថវៈ លើជនរងគ្រោះ ឈ្មោះ ទ ស ធ អាយុ១៦ឆ្នាំ រស់នៅភូមិ.ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានជនសង្ស័យចាប់រំលោភកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ហើយបានដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន។
សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ