Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋវិទូ៖ មេរោគបំប្លែងថ្មី«អូមីក្រុង»នឹងវាយប្រហារសេដ្ឋកិច្ចចិន

សេដ្ឋកិច្ចចិននឹងអាចរងការវាយប្រហារពិតប្រាកដពីមេរោគបំប្លែងថ្មីប្រភេទ«អូមីក្រុង» ខណៈចិនទំនងជារឹតបន្តឹងការធ្វើដំណើរពីអន្តរជាតិដើម្បីរក្សាករណីឆ្លងឱ្យនៅជិតចំនួនសូន្យតាមតែអាចធ្វើទៅបាន។

ការធ្វើដំណើរឆ្លងព្រំដែន គឺជារឿងដែលសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ ហើយនេះគឺជារឿងពិតដែលកំណើនសេដ្ឋកិច្ចរបស់ចិនមានការកើនឡើងក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញសេដ្ឋកិច្ច។  ​ គោលការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ក្នុងកម្រិតសូន នឹងធ្វើឱ្យខូចខាតដល់នវានុវត្តន៍នាពេលអនាគត។

ជាក់ស្តែងប្រទេស​ចិន​បន្ត​តម្រូវ​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំង​អស់​ត្រូវ​ធ្វើចត្តាឡីស័កនៅក្នុង​សណ្ឋាគារ​យ៉ាង​ហោច​ណាស់ចំនួន ១៤ ថ្ងៃ​ពេល​មក​ដល់ប្រទេសចិនភ្លាម។ ក្នុងនោះ ចំនួន​ជនជាតិ​ចិន​ឆ្លង​កាត់​ព្រំដែន​ប្រទេស​របស់​ខ្លួន​បាន​ធ្លាក់​ចុះ ៩៩% តាម​ក្រុមហ៊ុន​ទិន្នន័យ «Wind»។

ការរឹតបន្តឹងការធ្វើដំណើរហាក់ដូចជាមិនផ្លាស់ប្តូរនោះទេ ដោយទីក្រុងប៉េកាំងកំពុងសម្លឹងមើលការរក្សាច្បាប់បច្ចុប្បន្នឱ្យបានល្អនៅក្នុងឆ្នាំក្រោយ។ អ្នកជំនួញដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃមួយចំនួនថែមទាំងព្យាករណ៍ថា គោលនយោបាយនឹងនៅដដែលរហូតដល់ឆ្នាំ ២០២៤ ។

ទោះបីជាថ្មីៗនេះ តៃវ៉ាន់បានប្រកាសគម្រោងឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារខ្លី “១០ បូក៤” និង “៧ បូក ៧” ថ្មីក៏ដោយ តៃវ៉ាន់បានដាក់ប្រទេសអាហ្រ្វិកចំនួន ១០ ទៅក្នុងបញ្ជីដែលមានហានិភ័យខ្ពស់បន្ទាប់ពីមានការផ្ទុះឡើងនៃមេរោគបំប្លែងថ្មីប្រភេទថ្មីអូមីក្រុង។ បន្ថែមពីនេះ អ្នកដំណើរដែលមកដល់ពីប្រទេសទាំងអស់នោះ គឺត្រូវតែឆ្លងកាត់ការធ្វើចត្តាឡីស័កមជ្ឈមណ្ឌលឯកទេសមួយកន្លែង។ទោះបីជាយ៉ាងនេះក្តី តៃវ៉ាន់បច្ចុប្បន្នមិនមានគម្រោងហាមឃាត់ការធ្វើដំណើរពីប្រទេសដែលមានមេរោគអូមីក្រុងបនដែលកំពុងរីករាលដាលនោះទេ៕ ប្រភព៖ Taiwanese Times

×