Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី ប្រណាំង​ជ្រើសរើស​រក​ទូក​ល្បឿន​លឿន និង​ធ​ម្យ​ម សម្រាប់​ត្រៀម​ចូលរួម​ប្រណាំងទូក ថ្នាក់ជាតិ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បណ្តា​ខណ្ឌ​ដែលមាន​ទូក​ចូលរួម​ប្រណាំង អបអរសាទរ​ព្រះរាជ​ពី​ធី​បុណ្យ​អំ​ទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២ ៣ ៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នាពេល​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់​យក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៧ ដើម្បី​ធ្វើការ​ប្រណាំង​ជ្រើស​រើសយក​ទូក​ដែលមាន​ល្បឿន​លឿន និង​មធ្យម ឲ្យ​ចូលរួម​ប្រណាំងទូក​នៅ​ថ្នាក់ជាតិ​បន្តទៀត ។​

​តាម​របាយការណ៍​ពី គណៈកម្មការ​ប្រណាំងរ​បស់​មន្ទីរអប់រំ​យុវជន និង​កីឡារ រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ទូក​ថ្នាក់​រាជធានី​ដែល​បាន​ចូលរួម​៣៩​ទូក មាន​កីឡារ​ករី​ឡា​ការ​នី​ទូក​អុំ ទូ​កចូវ សរុប​ចំនួន ២៨៦៦ នាក់ ក្នុងនោះ​នារី​៦៣​នាក់ ចែកចេញជា​បី​ប្រភេទ ទូក​អុំ​ខ្នាត់​អន្តរជាតិ មាន​ចំនួន ៧​ទូក នារី​២​ទូក ទូក​អុំ​បុរស ចំនួន ៣០​ទូក ទូ​កចូវ​បុរស​មាន​២​ទូក ។​

​ឆ្លងកាត់​ការប្រណាំង​ទាំងពីរ​ជើង ដ៏​ស្វិតស្វាញ​ផ្លាស់ប្តូរ​ខ្សែទឹក​គ្នា ជា​លទ្ធផល​សម្រេចបាន ទូក​អុំ​ខ្នាត់​អន្តរជាតិ​បុរស ចាំ​ណាត់​ថ្នាក់​លេខ ១ ៧​មករា​មហា​នាគរាជ ចំណាត់ថ្នាក់​លេខ ២ បា​ឡែ​ន​អ៊ិ​ច​ប្រេ​ស ចំណាត់ថ្នាក់​លេខ​៣ ទូក​កូន​នាគ​ពាំ​កែវ ។​

​ទូក​អុំ​ខ្នាត​អន្តរជាតិ​នារី ចំណាត់ថ្នាក់​លេខ ១ ទូក​ដូនពេញ​សែន​ជ័យ បុរី​សារា​វ័ន​តេ​ជោ ចំណាត់ថ្នាក់​លេខ ២ ទូក​សំហេង​មហា​សែន​តេ​ជៈ​បារី​សារា​វ័ន​តេ​ជោ​។ ទូក​អុំ​បុរស​ចំណុះ​ពី ៤៨ ដល់​៦២ ចំណាត់ថ្នាក់​លេខ​១ ទូក​ឈ្មោះ មង្គល​សែន​ជ័យ​សិរី​មាន​រិ​ទ្ធិ ចំណាត់ថ្នាក់​លេខ ២ ទូក​ឈ្មោះ ជំទាវ​ស្រី​ម៉ៅ​ហា​សុទ្ធ​សែន​ជ័យ​។ ទូក​បុរស​ចំណុះ ៦៣ ដល់ ៦៨ ចំណាត់ថ្នាក់​លេខ ១ ទូក​ឈ្មោះ បាសាក់​សំហេង​សែន​ជ័យ ទូក​ចំណាត់ថ្នាក់​លេខ ២ ទូក​ឈ្មោះ កំពូល​អធិរាជ​ត្រៃភព ចំណាត់ថ្នាក់​លេខ ៣ ទូក​ឈ្មោះ សំរោង​តេ​ជៈ ។​

​ទូក​អុំ​បុរស​ចំណុះ ៦៩​ដល់​៧៤ ចំណាត់ថ្នាក់​លេខ ១ ទូក​ឈ្មោះ រស្មី​ពេញ​តារា​រៈ​សម័យ​តេ​ជោ ចំណាត់ថ្នាក់​លេខ ទូក​ឈ្មោះ ប្រជា​ការពារ​ពោ​ធ៌​សែន​ជ័យ​សុខា​មាន​រិ​ទ្ធិ ចំណាត់ថ្នាក់​លេខ ៣ ទូក​ឈ្មោះ មហានាគ ។​

​អំ​បុរស​ចំណុះ​ពី​៧៥​ឡើងទៅ ចំណាត់ថ្នាក់​លេខ ១​ទូក​ឈ្មោះ កំសាន្ត​ជលសារ ចំណាត់ថ្នាក់​លេខ ២ ទូក​ឈ្មោះ ចាន់​វង្សា​មហា​សែន​តេ​ជៈ ចំណាត់ថ្នាក់​លេខ ៣ ទូក ឈ្មោះ ពិសិដ្ឋ​មរកត​អម្ពរ​វ័ន​តេ​ជោ​សែន​ជ័យ​។ ចំណែក​ទូក​ចែវ​បុរស ចំណាត់ថ្នាក់​លេខ ១ ទូក​ឈ្មោះ បទុម​ពិសី​រស្មី​ភ្លែត និង​ចំណាត់ថ្នាក់​លេខ ២ ទូក​ឈ្មោះ សាមគ្គី​សែន​ជ័យ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែង​បានរៀបចំ​ការប្រណាំង​ទូក​សាកល្បង​បែបនេះ​ជា​រៀងរាល់ឆ្នាំ​នៅមុន​ពិធីបុណ្យ​អុំទូក​មកដល់​ដើម្បី​ដកស្រង់​បទពិសោធន៍ និង​ស្ទាប់ស្ទង់​កំលាំង​ចំណុះ​ទូក​ក្រោយពី​បានធ្វើការ​ហ្វឹកហាត់​ជាច្រើន​ថ្ងៃ​រួចមក​។​

​លោក​ឃួ​ង ស្រេង មាន​ប្រសា​ស​ន៏​ក្រើនរំលឹក​ដល់​ចំណុះ​ទូក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ទៅ​វិន័យ​នៃ​ការប្រកួត​,​មាន​សាមគ្គី​គ្នា​ល្អ និង​ត្រូវខិតខំ​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព​និង​បទពិសោធ​ន៏​ដើម្បី​ដណ្តើម​ជ័យជំនះ ជ័យលាភី និង​កិត្តិយស​ជូន​វត្ត ជូន​សង្កាត់ ខណ្ឌ​និង​រាជធានី​ភ្នំពេញ​។​តែ​ទោះបីយ៉ាងណា តាំង​ចិត្តជា​កីឡាករ​ត្រូវ​ហ៊ាន​ទទួលយក​ការពិត ចាញ់​ឬ​ឈ្នះ​ជា​រឿង​ធម្មតា​សំរាប់​កីឡា​។​ការ​ប្រណាំងទូក​សាកល្បង​ពេលនេះ ក៏​ដើម្បី​ធ្វើការ​ជ្រើសរើស​ទូក​លឿន ទូក​មធ្យម ផងដែរ​។ ក្រៅពី​មាន​ទូក​ចូលរួម​ប្រណាំង រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏មាន​ប្រទីប​មួយគ្រឿង​ដើម្បី​បង្ហាញ​ទស្សនិកជន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ផងដែរ​។​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​សេចក្តីអំពាវនាវ​រកស​ប្បុរ​សជន​ចូលរួម​បរិច្ចាក​ជា​ថវិកា​ឬ​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​ក្តី​ដើម្បី​ជួយឧបត្ថម្ភ​ដល់​កីឡាករ​ចំណុះ​ទូក​រាជធានី​ភ្នំពេញ​នាពេល​ប្រកួត​ខាងមុខនេះ​។​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​របស់​ប្រជាពលរដ្ឋ​យើង​ចេញពី​បេះដូង​បានបង្ហាញ​យ៉ាងច្បាស់​ពី​ភាព​សុខដ​មរ​មនា​ក្នុងសង្គម​ដែលមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន៏​,​ការរីកចំរើន​លើ​វិស័យ​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​៕ ដោយ​៖​កូ​ឡាប​

×