Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម​ថា ៖ មាន​អគារ មាន​កន្លែងធ្វើការ​ល្អ ទាល់​តែមាន​មន្ត្រី​ឥរិយាបថ​ល្អ​ដែរ

បន្ទាយមានជ័យ : សម្តេច​ក្រឡាហោម​ថ្លែងថា ទោះជា​មាន​អគារ មាន​កន្លែងធ្វើការ​ល្អ ស្តង់ដារ ទំនើប​សមរម្យ​យ៉ាងណា​ក៏​វា​នឹងមិន​ទាន់​ល្អ មិនទាន់​ឆ្លើយតប​សំណូមពរ​សាធារណជន​និង​ពលរដ្ឋ​ឡើយ បើ​យើង​មិនមាន​មន្ត្រី​ដែលមាន​ឥរិយាបថ មាន​ឆ​ន្ទះ មានការ​ខិតខំ​បំពេញ​ឬ​បម្រើសេវា​ការងារ​ល្អ​នោះ​។ សម្តេច​ក្រឡាហោម ស ខេង ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​៣០​តុលា ខណៈ​កម្ពុជា​ចាប់ផ្តើម​បញ្ចុះបឋមសិលា​កសាង​នូវ​អគារ​ថ្មី​សម្រាប់​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​និង​អគារ​ទទួល​អ្នកដំណើរ​នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ឱកាស​នោះ ក្រៅពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​លោកស្រី ក៏មាន​ការចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ ធុរជន និង​មន្ត្រី កងកម្លាំង ពលរដ្ឋ ជាង​៣​ពាន់​នាក់​ផងដែរ​។​

​សន្តិ​បណ្ឌិត នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គា​នាយកដ្ឋាន​នគរបាល​អ​ន្ត​រ​ប្រវេសន៍​និយាយថា : ដោយ​ការយកចិត្តទុកដាក់​ណី​រាជរដ្ឋាភិបាល​និង​សម្តេច​ក្រឡាហោម ស ខេង បាន​ជួយ​កសាង​សមត្ថភាព​មន្ត្រី​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​សាង​ង់​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ និង​ច្រកព្រំដែន​អន្តរជាតិ​ទាំងឡាយ​ដើម្បី​អោយមាន​កន្លែងធ្វើកា​រ​និង​រស់នៅ​សមរម្យ សមស្រប​នឹងមាន​ស្តង់ដារ​ជូន​មន្ត្រីនគរបាល​។ នេះ​គឺជា​ការ​ជម្រុញ លើកកម្ពស់​បរិមាណ គុណភាព និង​ប្រសិទ្ធិភាព​ការងារ​ក្នុង​ការងារ​កា​ពារ ការគ្រប់គ្រង​ការចេញចូល​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ ការ​ធនា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល និយាយ​បន្តថា​:​ដោយឡែក​សម្រាប់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​រយ​:​ពេល​ចុង​ក្រោយនេះ ក៏បាន​ទទួលបាន​គោលនយោបាយ​យកចិត្តទុកដាក់​ពី​ក្រសួងមហាផ្ទៃ​ដូច​បណ្តា​ប៉ុស្តិ៍​នានា​ដែរ​ទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ,​ការបំពាក់​ឧបករណ៍ សម្ភារ​: បច្ចេកទេស​ប្រព័ន្ធ​CBMS ,​រ់ប​ចំ​កន្លែង​ទីតាំង​រស់នៅ​ប្រសើរ​ជាង​មុន​,​ច​ង្អុ​រដឹក​នាំអោយមាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាពិសេស​ជាមួយ​ប្រទេស​ថៃ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​និយាយ​បន្តថា ក្នុង​៩​ខែ​ដើម​ឆ្នាំនេះ នៅ​ច្រក​នេះ​មាន​អ្នកដំណើរ​ចូល​ចា​លក្ខណ​:​អន្តរជាតិ​ចំនួន​៧៥៤.៧៨០​នាក់​លើ ៦១៦.៧៩២​នាក់ មាន​១៩៧​សញ្ជាតិ ប្រៀបធៀប​នឹង​ឆ្នាំ​២២០១៦ បាន​កើនឡើង​២៨​ភាករយ​។​និង​ភ្ញៀវ​ចូល​ជា​លក្ខណ​: តំបន់​ព្រំដែន​មាន​ជាង​១,២​លាន​នាក់​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ថា អគារ​ប៉ុ​ស្តី​នគរបាល​ច្រកទ្វារ​និង​អគារ​ទទួល​អ្នកដំណើរ​នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​ត្រូវ​កសាង​កម្ពស់​៣​ជាន់ រចនាបថ​ខ្មែរ មាន​កំពូល​ប្រាង្គ​៣ ខ្ពស់​ត្រដឹម​ស្កឹមស្កៃ មាន​ស្តង់ដារ​ទំនើប​ទាន់សម័យ ហើយ​ត្រូវ​ប្រើប្រាស់​ថវិកាជាតិ​សាងសង់​ជាច្រើន​ខែ​ទៅមុខ​។​(​គេ​អាច​ចំណាយពេល​ជាង​៣០​ខែ​លើ​ការកសាង ហើយ​ប្រើប្រាស​ថវិកាជាតិ​ពី​១​ទៅ​៣​លាន​ដុល្លា​ដរ​អា​)​។ ហើយ​តម្លៃ​ចំណាយ​នឹងត្រូវ​ស្នើឡើង​បន្តទៀត​នៅ​តំណាក់កាល​បន្ត​។​

​សម្តេច​ក្រឡាហោម​មានប្រសាសន៍​បន្តថា : ទៅខាង​មុខ​នៅ​ច្រកព្រំដែន​នេះ ក៏ដូចជា​ច្រកព្រំដែន​អន្តរជាតិ​(​ផ្លូវគោក ផ្លូវទឹក​) ច្រក​អន្តរជាតិ​(​ផ្លូវអាកាស​) នឹង​អភិវឌ្ឍន៍​អោយ​ល្អ​សមរម្យ ទំនើប ស្តង់ដារ​បន្ថែមទៀត​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ ដើម្បីអោយ​វា​មាន​ដេ​វា​គុណ​ភាពល្អ រាក់ទាក់ រស់​រាយ​គឺ​ទាល់​តែមាន​អគារ​និង​បន្ទប់ធ្វើការ​ល្អ មន្ត្រី​ត្រូវមាន​ឥរិយាបថ ច​រឹក​លក្ខណ​: សំដីសំដៅ​ទឺ​កមុខ​ល្អ​ដែរ​។ ដូច្នេះ បញ្ហា​នេះ​ត្រូវតែ​កែលម្អ​អោយរ​ហ័ស​។ ពោលគឺ​មន្ត្រី​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ច្បាប់ សិទ្ធិមនុស្ស កុំ​រំលោភ​ឬ​ប្រើ​អំណាច​ខុសច្បាប់ ហើយ​ធានា​បម្រើ​ផលប្រយោជន៍​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ​និង​ពលរដ្ឋ​។​

​សម្តេច​ក្រឡាហោម​ក៏​រំលឹក​ដែរ​ថា ទីតាំង​អគារ​ថ្មី​នេះ​ត្រូវ​នៅត្រង់​ជាប់​នឹង​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣​និង​អគារ​ស្នាក់ការ​ច្រក​ប​ច្ច​ប្បន្ន​ដែល​កៀក​នឹង​អូរ​ព្រំដែន ពុំមែន​ដូច​ការលើកឡើង​ខ្លះ​កន្លងមក​ថា នៅត្រង់​រង្វង់​មូល​ប៉ោយប៉ែត​ឡើយ​។​

​ចុងក្រោយ​សម្តេច​ក្រឡាហោម លោ​កក​ស្រី​និង​គណ​:​អធិបតី​បាន​ចែក​អ​ណោ​យ​ដល់​មន្ត្រី​និង​អ្នកចូលរួម ព្រមទាំង​ធ្វើ​កិច្ច​ខាង​ជំនឿ​បញ្ចុះបឋមសិលា​ជា​និមិត្តរូប​នៃ​ការបើក​ការដ្ឋាន​ផ្លូវការ​សាងសង់​អគារ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​និង​អគារ​ទទួល​អ្នកដំណើរ​នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ៕ ដោយ : បន្ទាយ​

 

×