ប៉ូលិសចិនបានចាប់ខ្លួនពលរដ្ឋកូរ៉េខាងជើង១ចំនួននៅរដ្ឋធានីប៉េកាំងពីបទសង្ស័យប៉ងធ្វើឃាតកូនប្រុសលោក Kim Jong-Un បងប្រុស “ឪពុកតែមួយ ម្តាយទីទៃ” របស់លោក Kim Jong-Un -នេះបើតាមកាសែត Joong Ang Ilbo របស់កូរ៉េខាងត្បូងចុះផ្សាយថ្ងៃទី ៣០ ខែ១០។
Joong Ang Ilbo ដែលដកស្រង់ប្រភពព័ត៌មានច្បាស់ការណ៍ឲ្យដឹងថា មនុស្ស២នាក់ ក្នុងចំណោម៧នាក់ របស់កូរ៉េខាងជើងបានត្រូវចាប់ខ្លួនក្រោមបទចោទប្រកាន់ថា មានឧបាយកលប៉ងធ្វើឃាត Kim Han Sol កូនប្រុសរបស់ Kim Jong-Nam ។
Kim Han-Sol កូនប្រុសលោក Kim Jong-Nam
មកទល់ពេលនេះ ក្រសួងការបរទេសចិនពុំទាន់មានអត្ថាធិប្បាយអ្វីទេ។ Kim Han Sol អាយុ ២២ឆ្នាំ ជាកូនប្រុសរបស់លោក Kim Jong-Nam ដែលត្រូវបានគេធ្វើឃាត កាលពីខែកុម្ភៈដើមឆ្នាំនេះ នៅព្រលានយន្តហោះ Kuala Lampur ប្រទេសម៉ាឡេស៊ី។
ក្នុងខ្សែវីដេអូខាងលើ ដែលបង្ហោះផ្សាយពីខែ មីនា ឆ្នាំ២០១៧ នេះ យុវជនម្នាក់ប្រាប់ថា ខ្លួនជា Kim Han Sol និយាយថា ខ្លួនរួមជាមួយម្តាយ និងប្អូនស្រីកំពុងស្ថិតនៅកន្លែងសុវត្ថិភាពមួយ។
មុនពេលក្លាយជាចំណុចស្នូល ក្រោយមរណភាពឪពុកលោក Kim Han Sol រស់នៅយ៉ាងស្ងៀមស្ងាត់ជាមួយក្រុមគ្រួសារនៅម៉ាកាវ។ មុននោះលោកធ្លាប់រស់នៅក្រុងព្យុងយ៉ាងប៉ុន្មានឆ្នាំដែរ តែពុំធ្លាប់ជួបជីតា គឺលោក Kim Jong-il ក៏ដូចជាលោកពូ “ដ៏មានអំណាច” Kim Jong-Un ទេ។
Kim Han Sol ធ្លាប់សិក្សានៅសកលវិទ្យាល័យ Scences-Po ដ៏ល្បីល្បាញនាប្រទេសបារាំង។ អំឡុងពេលនោះ ប៉ូលិសត្រូវបានប្រកាសឲ្យឃ្លាំមើលជនជាតិណាស៊ីណាក៏ដោយដែលមកកាន់អន្តោវាសិកដ្ឋាន ហើយសួរព័ត៌មានពីនិស្សិត Kim Han Sol ៕ ដោយ ៖ សូយន