Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​តែ​ម្តាយ​បាត់​ការចងចាំ ៧​ឆ្នាំ​ហើយ ដែល​បុរស​រូប​នេះ​តែង​នាំ​ម្តាយ​ទៅ​ជាមួយ​… ជានិច្ច​

៧​ឆ្នាំ​មកហើយ ដែល​ថ្ងៃ​ណា​ក៏​ដោយ​បុរស​ចិន​ម្នាក់​នេះ តែង​ដឹក​ម្តាយ​វ័យ ៩២​ឆ្នាំ ដោយ​កង់​អគ្គិសនី ហើយ​កាន់​ដៃ​ម្តាយ​ជាប់​រៀង​រាល់​ពេល​យក​ទំនិញ នៅ​ប្រគល់​ឲ្យ​អតិថិជន ព្រោះ​តែ​ខ្លាច​គាត់​… វង្វេង​បាត់ ។​

Cai Jujun អាយុ ៥២​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​ចែកចាយ​ទំនិញ​លឿន នៅ​ទីក្រុង​ចេង​ឌូ ខេត្ត​ស៊ី​ឈួន ។ ក្រោយពេល​រឿងរ៉ាវ​របស់​គាត់​ត្រូវបាន​គេ​យក​ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម និង​មាន​ការចែករំលែក​ដូច “​ព្យុះ​” ក៏​ក្លាយជា​និមិត្តរូប​គំរូ នៃ​ភាព​ក​ត្ត​ញ្ញូ ដែល​សង្គម​ទំនើប​បច្ចុប្បន្ន​ពិតជា​ពិបាក​…​រក ។​

​លោក Cai ដឹក​ម្តាយ​ទៅ​ជាមួយ​គ្រប់​ទី​កន្លែង​នៅ​ចេង​ឌូ

​ដើម្បី​ធ្វើ​បាន​បែបនេះ លោក Cai ត្រូវ​ជួសជុល​កង់​អគ្គស​នី​របស់ខ្លួន ដើម្បី​ឲ្យ​ម្តាយ​បាន​អង្គុយ​ស្រួល ។ នៅ​កែប​ខាងក្រោយ​លោក​ដាក់​បន្ថែម បន្ទះ​ក្តារ​២​សន្លឹក ហើយ​ក៏​តម្លើង​បន្ថែម ក្តារ​២​បន្ទះ​ទៀត​សម្រាប់​ឲ្យ​ម្តាយ​ងាយ​ដាក់​ជើង ។ លើសពីនេះ លោក​នៅ​បាន​រៀបចំ​ឲ្យមាន​ខ្សែ “​សុវត្ថិភាព​” ចង​ម្តាយ​ផ្អោប​នឹង​ខ្លួន​។

​លោក Cai បាន​ចែករំលែក​​បន្ថែមថា ៖ ២០​ឆ្នាំមុន ក្រុមគ្រួសារ​របស់​គាត់​បាន​ប្តូរ​ទីលំនៅ​មក​កាន់​ក្រុង​ចេង​ឌូ ។ លោក​និង​ភរិយា​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​ចែកចាយ​ទំនិញ​អន​ឡាញ ហើយ​ម្តាយ​របស់​លោក​នៅ​ផ្ទះ​ម្នាក់ឯង ។​

​ប៉ុន្តែ​វ័យ​កាន់តែ​ជរា​គាត់​កាន់តែ​ភ្លេចភ្លាំង ហើយ​យូរ​ទៅ​លែង​គ្រប់គ្រង​ខ្លួនឯងបាន ហើយក៏​ពុំ​អាច​ថែទាំ​ខ្លួន ដោយ​ខ្លួនឯង​បាន ។ ហេតុ​នេះ​ឯង​លោក​ពុំ​មាន​ជម្រើស​អ្វី ក្រៅ​ពី​យក​គាត់​ទៅ​តាម​ដើម្បី​មើល​ថែ​ប៉ុណ្ណោះ ។​

​ពេល​ខ្លះ​គេ​ពុំ​ឲ្យ​គាត់​ចូល​ទាល់តែ​ខ្ញុំ​អង្វ​ករ ហើយ​រៀបរាប់​ទើប​គេ​អាណិត ក៏​អនុគ្រោះ ហើយ​ពេល​ខ្លះ​ទៀត​បង្ខំចិត្ត​ពឹង​មិត្តភក្តិ​ឲ្យជួយ​មើល​គាត់​បាន​មួយ​ភ្លែតៗ ។​

​ទោះយ៉ាងណា ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ពេល​គាត់​នៅ​ក្បែរ​ខ្ញុំ ៕​

×