ដោយសារតែបច្ចេកវិទ្យាក្នុងការទំនាក់ទំនងគ្នាសព្វថ្ងៃនេះ កាន់តែរីកចម្រើន និងផ្តល់លក្ខណៈល្អឥតខ្ចោះនោះៗ ការ Live វីដេអូនៅលើបណ្តាញសង្គម ឃើញថាកំពុងពេញនិយមយយ៉ាងខ្លាំង ពីសំណាក់ស្រីៗជាពិសេសអ្នកដែលមានរូបសម្រស់ស្រស់ស្អាតតែម្តង ។ ប៉ុន្តែ ស្រីៗភាគច្រើនតែងរងនូវការរិះគន់យ៉ាងចាស់ដៃ ដោយសារតែការស្លៀកពាក់លេចលើលេចក្រោម និងបូករួមទាំងកាយវិការនិយាយស្តីមិនសមរម្យណាមួយនោះ ខណៈពេលកំពុង Live វីដេអូ ។
យ៉ាងណាមិញ នារីម្នាក់ដែលមានរូបសម្រស់ស្អាតប្រៀបដូចតួកុន ថ្មីៗនេះ បានល្បីល្បាញយ៉ាងខ្លាំង បន្ទាប់ពីនាងបានចេញវីដេអូ Live មួយ ខណៈអង្គុយយោលអង្រឹងក្រោយផ្ទះរបស់នាង និយាយលេងសើចទៅកាន់អ្នកលេងទាំងខ្មែរ និងថៃ ដែលចូលមក Comment ឡើងភ្លូកទឹកភ្លូកដីតែម្តង ។
នាងបានប្រាប់ថា នាងមានឈ្មោះ សំណាង រស់នៅក្នុងភូមិនិគមកណ្តាល នៅស្រុកថ្មគោល ខេត្តបាត់បង ។ នាងក៏បានឆ្លើយបញ្ជាក់ទៅនឹងអ្នកសួរដែលយល់ច្រឡំអំពីការងាររបស់នាងក្នុងផ្លូវផ្សេងថា នាងមិនមែនជាអ្នកចាក់ស្រាទេ គឺធ្វើការជាអ្នកលើកបាយឲ្យអ្នកវាយកូនហ្គោល នៅក្នុងប្រទេសថៃ ។
ទោះយ៉ាងណា ដោយឃើញនាងស្លៀកពាក់សិចស៊ី ដែលទំនងចាត់ទុកជាស្រីបែកស្អុយ មានអ្នកលេងប្រុសខិលៗ បាននិយាយលេបខាយនូវពាក្យពេចន៍ចំអេសចំអាសដាក់នាងយ៉ាងច្រើន ប៉ុន្តែ នាងបានឆ្លើយតបយ៉ាងស្រស់ស្រាយមិនញញើតមាត់ទៅវិញថា៖ «ចង់ឲ្យដោះអាវ ៥០០ ដុល្លារ ចង់ឲ្យឈរ ២០០ ដុល្លារ ឬ ចង់ចិញ្ចឹមអូន ១ខែអូនយកតែ១ពាន់ដុល្លារ អូនយកថ្លៃបែបនេះ ដោយសារគ្រួសារអូនច្រើនពេក…» ។
ប៉ុន្តែ ប្រហែលដោយសារតែវីដេអូនេះ រងការរិះគន់ខ្លាំងពេក នាងក៏បានលុបចោល និងថ្មីៗនេះ នាងបានប្រកាសថា «វីឌីអូមុនបាត់ហើយមានអីសួរមកចាំឆ្លើយ» ។
ទោះយ៉ាងណា នាងបញ្ជាក់ប្រាប់ទៅបងៗប្រុសៗថា អាចស្រលាញ់រាប់អានគ្នាបាន ប៉ុន្តែ នាងមិនចង់យកប្តីទេ ព្រោះថាមិនខ្វះទេមនុស្សប្រុសស្អាតៗ ប៉ុន្តែ ទឹកចិត្តវិញ គឺពិបាករកណាស់ ព្រោះនាងបានឃើញហើយ ដោយស្រ្តីជាច្រើនបានរងទឹកភ្នែក ដោយសារតែប្តីផិតក្បត់ ឬ ធ្វើបាបតាមរូបភាពផ្សេងៗ ៕ ចន្ទី
ចង់ដឹងថា កញ្ញាមានសម្លេងរដឺនពិរោះ និងបន្តនិយាយលេងសើចពីនេះពីនោះយ៉ាងណាទៀត សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖