និក្ខេបបទស្រាវជ្រាវនេះ ទើបបានស្រាវជ្រាវជាសាធារណៈលើទស្សនាវដ្តីល្បីល្បាញ Journal of Clinical Investigation ហើយតាមរយៈនោះវាក៏បានផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ HIV ក៏ដូចជាដំណោះស្រាយ សុវត្ថិភាពមួយចំពោះអ្នកស្ថិតក្នុងសភាពប្រឈមនឹងហានិភ័យខ្ពស់ ជាអាទិ៍ អ្នកមានដៃគូ ដែលរងជំងឺនេះ ឬក៏កំពុងធ្វើការងារដែលប្រឈមមុខនឹងការឆ្លង ។
នេះគឺជានិក្ខេបបទស្រាវជ្រាវរបស់សកលវិទ្យាល័យហុងកុង ដោយមានការគាំទ្រពីសំណាក់ស្ថាប័នស្រាវជ្រាវយ៉ាងច្រើនរបស់ចិន ។ ឥឡូវវាទទួលបានជោគជ័យនៅក្នុងការពិសោធន៍លើសត្វ ។
សាស្ត្រាចារ្យ Chen Zhiwei
ដើម្បីបម្រើការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបញ្ចូលមេរោគ HIV ដំណាក់កាលធ្ងន់ ចំនួនវីរុសច្រើនទៅលើសត្វកណ្តុរ ។ ក្រោយមកទើបគេចាក់បញ្ចូលឱសថប្រភេទថ្មី ហើយធ្វើការត្រួតពិនិត្យវីរុស នៅក្នុងឈាម ។
លទ្ធផលលើសពីក្តីសង្ឃឹម ក្រោយការធ្វើតេស្ត ៤សប្តាហ៍ក្រោយមក ។ កណ្តុរចំនួន ៤២% មានកម្រិតវីរុស HIV នៅក្នុងរាងកាយដោយកម្រិតទាបជាងការរកឃើញដោយម៉ាស៊ីនទំនើបបំផុត ។
ថ្នាំនេះក៏ត្រូវបានគេសាកពិសោធន៍ដូចជាបានសាកវ៉ាក់សាំង តាមនោះអ្នកដែលពុំទាន់មានជំងឺនេះ វាបានជួយរារាំងទោះបីបុគ្គលនោះបានចម្លងផ្ទាល់នៃមេរោគ ។ និយាយរួមវារារាំងមិនឲ្យវីរុស HIV ជ្រៀតចូលមក្នុងកោសិកាបាន ។
លទ្ធផលនៃការធ្វើវិភាគពិសោធន៍ខាងលើ ឱសថនេះមានប្រសិទ្ធភាពប្រឆាំងបង្ការចំពោះអម្បូរវីរុស HIV ១២៤ប្រភេទ ផ្សេងៗគ្នា ពិសេសគឺប្រភេទវីរុស ដែលកំពុងរាតត្បាតខ្លាំងជាងគេបច្ចុប្បន្ននេះ ។ សាស្ត្រាចារ្យ Chen Zhiwei ប្រធានក្រុមស្រាវជ្រាវ និងជានាយកវិទ្យាស្ថានអេដស៍ នៃសកលវិទ្យាល័យហុងកុង ក្រុមរបស់លោកនឹងបន្តពិសោធន៍ទៅលើសត្វដទៃទៀត ជាអាទិ៍ស្វា មុនពេលពិសោធន៍បន្តទៅលើមនុស្ស។
ការស្រាវជ្រាវនេះត្រូវបានក្រុមអ្នកវេជ្ជសាស្ត្រទន្ទឹងរង់ចាំ ព្រោះថាពីដើមមកពុំធ្លាប់មានវ៉ាក់សាំងបង្ការ HIVណានៅលើទីផ្សារឡើយ។ ចំពោះឱសថជំនួយព្យាបាលជំងឺHIVបច្ចុប្បន្ន អ្នកជំងឺត្រូវផឹកជារៀងរាល់ថ្ងៃ ហើយរងប្រតិកម្មបន្ទាប់បន្សំជាច្រើន ជាហេតុធ្វើឲ្យអ្នកជំងឺខ្លះបោះបង់ចោល និងមានអ្នកខ្លះស្លាប់៕ លីសា