Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់សំណើច​ខ្លាំង! អាថ៌កំបាំង​ត្រូវ​ទម្លាយ​ពេលនេះ ស្រី​ស្អាត​ធ្វើ​សប្បុរសធម៌​ទិញ​ការ៉េម​ចែ​ក​ក្មេង​ៗ ស្លៀក​ខើច​ខ្ចី មានអី​ប៉ះចំ​ក្មេងប្រុស​ម្នា​ក់ ស្រេច​ហ្មង…

ថ្មីៗនេះ វីដេអូមួយនៅលើ Twitter ពិតជាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត ខណៈដែលវីដេអូនេះបង្ហាញពីនារីកែភេទម្នាក់​ធ្វើទង្វើសប្បុរសធម៌ ទិញការ៉េមចែកជូនដល់ក្មេងៗ តែចុងក្រោយ ខ្មាសគេមិនស្ទើរ។

តាមរយៈវីដេអូ បានបង្ហាញ «ស្រីស្អាត» រូបនោះ បានយកការ៉េមពីអ្នកលក់ រួចហុចឲ្យក្មេងប្រុសម្នាក់ ដែលកំពុងឈរពីក្រោយនាង។ ប៉ុន្តែ អ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺខណៈពេលនាងងាកត្រឡប់ទៅវិញ ដើម្បីផ្តល់ការ៉េមដល់ក្មេងដទៃទៀត ស្រាប់តែក្មេងរូបនេះ យកដៃលាត់សើយជាយរូបខើចខ្ចីរបស់នាង បញ្ចេញ «ល្វែងក្រោម» លើគោកតែម្តង។ ភ្លាមៗនោះ នាងបានស្រែកប្រតិកម្មខ្លាំងៗ រកចង់ទះកំផ្លៀងក្មេងប្រុសរូបនោះទៀតផង។

ក្រឡេកមកមើលអ្នកលេងអុិនធើរណែតវិញ ក្រៅពីមនុស្សភាគច្រើនផ្ទុះសំណើច ក្នុងនោះក៏មានមនុស្សមួយចំនួនបានស្តីបន្ទោសទៅកាន់ក្មេងនោះថា គ្រោះថ្នាក់ណាស់ ក្មេងម្នាក់នេះនៅក្មេងទេ តែពូកែលើកសំពត់ម្ល៉េះ, ក្មេងនេះត្រូវការការព្យាបាលឱ្យបានឆាប់, អាកប្បកិរិយារបស់គាត់ត្រូវតែកែតម្រូវ កុំឲ្យហួសពេល។ រីឯអ្នកខ្លះទៀត ក៏បានលើកឡើងថា យើងប្រឈមមុខនឹងហេតុផលមួយទៀតថាហេតុអ្វីបានជាការអប់រំផ្លូវភេទដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមកូន។ នោះគឺចាប់ផ្តើមពីផ្ទះរបស់ពួកគេ ទៅពិភពខាងក្រៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ទស្សនាវីដេអូ=> (Video)

spot_img
×