ឆ្នាំជូត ៖ ការងារ ពោរពេញដោយសម្ពាធ ការងារនៅកកស្ទះពុំទន់សម្រេចច្រើន ។ លុយកាក់ មិនល្អប្រសើរ ចំណាយច្រើនជាងចំណូល ។ មនោសញ្ចេតនា មានរឿងរកាំរកូសខឹងសម្បារគ្នា ៕
ឆ្នាំឆ្លូវ ៖ ការងារ រីកចម្រើន គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ។ លុយកាក់ ខ្ទង់ចំណូលកើនឡើង ជីវភាពក៏ធូរធារ ។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយផ្អែមល្ហែម ៕
ឆ្នាំខាល ៖ ការងារ ថ្ងៃនេះជាថ្ងៃដ៏ល្អចំពោះអ្នកឆ្នាំខាល ។ បុព្វហេតុឡើងដូចខ្លែងជួបខ្យល់ សម្រេចបានជោគជ័យគ្រប់យ៉ាង ។ លុយកាក់ មានឱកាសឡើងប្រាក់ខែ បើជាអ្នករកស៊ីនិងជាថ្ងៃមួយដ៏កាក់កបបំផុត ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ អ្នកនៅលីវគួរសកម្មចូលរួមសកម្មភាពសមូហភាព ដើម្បីពង្រីកទំនាក់ទំនងឲ្យកាន់តែទូលាយ ៕
ឆ្នាំថោះ ៖ ការងារ មិនរលូនល្អដោយសារអារម្មណ៍មិននឹងនរនាំឲ្យលំបាកគ្រប់គ្រងសម្តី និងទង្វើរបស់ខ្លួន អាស្រ័យហេតុនេះគ្មាននរណាម្នាក់ចង់សហការជាមួយអ្នកឡើយ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ ចាយវាយត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់ ។ មនោសញ្ចេតនា គួរលៃពេលឲ្យបានច្រើនដើម្បីនៅក្បែរមនុស្សជាទីស្រឡាញ់ ៕
ឆ្នាំរោង ៖ ការងារ អំណោយផលល្អ គ្រប់យ៉ាងដំណើរការទៅតាមគម្រោងការ ។ លុយកាក់ ហូរចូលពេញៗហោប៉ៅ អាចរៀបផែនការជំនួញ ឬ វិនិយោគនឹងទទួលបានផលចំណេញច្រើន ។ មនោសញ្ចេតនាផ្អែមល្ហែមសុភមង្គល ៕
ឆ្នាំម្សាញ់ ៖ ការងារ ជាថ្ងៃដ៏សែនរវល់របស់អ្នកឆ្នាំម្សាញ់ យ៉ាងណាដ៏គួរគិតពីសុខភាពខ្លះផង ។ លុយកាក់ ធូរធារ មានខ្ទង់ចំណូលបន្ថែមច្រើន ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ចំពោះគ្រួសារឲ្យបានច្រើនជាងមុន ទើបសុភមង្គលនៅគង់វង្សយូរអង្វែង ៕
ឆ្នាំមមី ៖ ការងារ ពុំមែនជាថ្ងៃល្អសម្រាប់អ្នកឆ្នាំមមី ទំនាក់ទំនងរបស់អ្នកជាមួយអ្នករួមការងារ មិនអំណោយផលល្អ ។ លុយកាក់ មានខ្ទង់ត្រូវចំណាយច្រើន នៅថ្ងៃនេះ ។ មនោសញ្ចេតនា វាយកើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ៕
ឆ្នាំមមែ ៖ ការងារ ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងមានភាពអំណត់ព្យាយាម ហេតុនេះការងាររបស់អ្នកក្នុងថ្ងៃនេះល្អប្រសើរ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ។ លុយកាក់ មានត្រូវចំណាយប្រាក់ទាក់ទងដល់បញ្ហាសុខភាព ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ៕
ឆ្នាំវក ៖ ការងារ ដំណើរការទៅយ៉ាងរលូន ដោយគ្មានជួបការលំបាកអ្វីឡើយ ។ លុយកាក់ ពុំមែនជាថ្ងៃល្អសម្រាប់ការដាក់ទុនរកចំណេញ ។ មនោសញ្ចេតនា គួររកពេលដើរកំសាន្តឲ្យបានញឹកញាប់ជាមួយគូស្នេហ៍ ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំ ៕
ឆ្នាំរកា ៖ ការងារទោះបីប្រទះនឹងឧបសគ្គ តែអាស្រ័យដោយមានអ្នកជួយណែនាំផ្លូវ ហេតុនេះការងាររបស់អ្នកនៅថ្ងៃនេះនៅអាចសម្រេចបានដូចប្រាថ្នា ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនស្ថិរភាព គួរចេះសន្សំសំចៃ ។ មនោសញ្ចេតនា មានរឿងស្មុគស្មាញបន្តិចបន្តួច ដែលតម្រូវឲ្យអ្នកត្រូវដោះស្រាយភ្លាមៗ ៕
ឆ្នាំចរ ៖ ការងារ នេះជាថ្ងៃដ៏ល្អបំផុតចំពោះអ្នកឆ្នាំចរ ដោយនឹងទទួលបានដំណឹងរីករាយក្នុងការងារ ។ លុយកាក់ ល្អប្រសើរ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕
ឆ្នាំកុរ ៖ ការងារ ថ្ងៃនេះអ្នកនឹងបានទទួលព័ត៌មានដ៏រំភើប ដូចជាអាចត្រូវបានឡើងប្រាក់ខែ ឬទទួលរង្វាន់ ។ លុយកាក់ អាចវិនិយោគជោគជ័យ និងទទួលបានចំណូលយ៉ាងគាប់ចិត្ត ។ មនោសញ្ចេតនា កើតមានទំនាស់ពាក្យសម្តីជាមួយគូស្នេហ៍ ធ្វើឲ្យអ្នកមានអារម្មណ៍មួរម៉ៅ តប់ប្រមល់ចិត្ត ៕