សិស្សភាគច្រើនទទួលបានការលើកទឹកចិត្ត ដើម្បីខិតខំរៀនឲ្យកាន់តែខ្លាំងឡើងពីគ្រូៗរបស់ពួកគេ! ហើយក៏គួរយកអ្នកគ្រូជនជាតិហ្វីលីពីននេះ ធ្វើជាគំរូអំពីនៃការចែករំលែករបស់នាង ហើយករណីរបស់នាង ក៏ដូចជារូបសម្រស់របស់នាង អាចបំផុសគំនិតកូនសិស្សទាំងអស់ក្នុងការសិក្សាផងដែរ ។
ថ្មីៗនេះ អ្នកគ្រូបង្រៀនរូបនេះបានកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈរូបថត selfies របស់នាងបានរីករាលនៅលើបណ្តាញសង្គម ។ មនុស្សភាគច្រើនមិនត្រឹមតែភ្ញាក់ផ្អើលនឹងរូបសម្រស់របស់នាងប៉ុណ្ណោះទេ ប៉ុន្តែ ចំពោះសកម្មភាពងង់ងល់នឹងការបង្រៀនរបស់នាងទៀតផង ។
អ្នកគ្រូ Kheny Soliva Berco បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រវិទ្យាសាស្ត្រ សិក្សាជំនាញផ្អែកអប់រំកុមាតូច ពីសកលវិទ្យាល័យ La Salle ក្នុងទីក្រុង Bacolod ។ អ្នកគ្រូវ័យ ២១ ឆ្នាំរូបនេះ បានមានបំណងចង់ក្លាយជាអ្នកអប់រំតាំងពីនៅវ័យក្មេងម្លេះ ហើយបច្ចុប្បន្ន នាងកំពុងធ្វើតាមក្តីសុបិន្តរបស់នាង ។
បច្ចុប្បន្ននេះ អ្នកគ្រូ Kheny កំពុងបង្រៀនក្មេងៗដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ។ បើទោះបីភាពឡូយឆាយដ៏ទាក់ទាញរបស់នាងពីមុនៗមកក្តី ប៉ុន្តែ វាពុំមែនជារឿងគួរឲ្យចាប់អារម្មណ៍អំពីរូបនាងនោះទេ ៕ ចន្ទី