តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Shunichi Suzuki បាននិយាយកាលពីថ្ងៃអង្គារ (២២កុម្ភៈ) ថា ប្រទេសជប៉ុននឹងសម្របសម្រួលជាមួយក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ក្នុងការដោះស្រាយស្ថានភាពអ៊ុយក្រែន ខណៈខ្លួនកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ថាតើវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនយ៉ាងដូចម្តេច។
លោក Suzuki ក៏បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកនឹងឃ្លាំមើលយ៉ាងដិតដល់នូវផលប៉ះពាល់ណាមួយពីការកើនឡើងអត្រាការប្រាក់នៅក្នុងប្រទេសលោកខាងលិចមកលើសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។
កាសែត Yomiuri បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនទំនងជានឹងចូលរួមក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី រួមទាំងការហាមឃាត់លើការនាំចេញបន្ទះឈីប និងការនាំចេញបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀត៕ ប្រភព៖ រ៉យទ័រ