Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះមកត្រឹម ៥៧៥,៨៦ពិន្ទុ កាលពីថ្ងៃពុធ

ភាគហ៊ុន ជេ អេស អិល (JSL) បានធ្លាក់ចុះមកត្រឹមដែនកំណត់ទាបបំផុតប្រចាំថ្ងៃពុធម្សិលមិញនេះដែលមានចំនួន ៤៤០រៀល។ ដោយឡែក ភាគហ៊ុនផ្សេងទៀតនៅលើទីផ្សារគោល និងផ្សារកំណើននៃផ្សារមូលបត្រកម្បុជា​មានការប្រែប្រួលថ្លៃបន្តិចបន្តួចប៉ុណ្ណោះវេលាថ្ងៃពុធនេះ។

ការប្រែប្រួលឡើងចុះខ្ពស់បំផុតរបស់ភាគហ៊ុនទាំងពីរនេះ គឺ ២០រៀលក្នុងមួយហ៊ុន ដោយមានហ្រ្កេនធ្វីន(GTI) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញភ្នំពេញ (PPSP) និង ផេសថិក (PEPC) កើនឡើង ១០ទៅ ២០រៀលក្នុងមួយហ៊ុន ខណៈដែលអេស៊ីលីដា បានធ្លាក់ចុះ២០រៀល។ តម្លៃជួញដូរភាគហ៊ុនរបស់ទីផ្សារទាំងពីរបូកបញ្ជូលគ្នាមានចំនួន ១,៩៧ប៊ីលានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះមកត្រឹម ៥៧៥,៨៦ពិន្ទុ៕

×