ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានកើនឡើង ១៤០រៀលនៅថ្ងៃព្រហស្បតិ៍នេះ មកបិទនៅថ្លៃ ១៥.២៦០រៀល ក្នុងមួយហ៊ុន ហើយភាគហ៊ុនដែលកើនឡើងខ្ពស់បន្ទាប់នោះ គឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ដែលកើនឡើង ៨០រៀលក្នុងមួយហ៊ុន ដល់ ៧.៦២០រៀល។
ភាគហ៊ុនហ្ក្រេនធ្វីន (GTI) បានរក្សាថ្លៃថេរដដែល ខណៈដែល ជេអេសអិល (JSL) បានបន្តធ្លាក់ចុះមកត្រឹមដែនកំណត់ទាបបំផុតម្តងទៀត។ចំណែកភាគហ៊ុនទាំងឡាយដែលសល់លើទីផ្សារទាំងពីរមានការកើនឡើង និងធ្លាក់ចុះចន្លោះពី ១០ ទៅ២០ រៀលក្នុងមួយហ៊ុន។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០.១៧% ដល់ ៥៧៦,៨៣ ពិន្ទុវេលាថ្ងៃព្រហស្បតិ៍នេះ។ តម្លៃជួញដូរសរុបរបស់ភាគហ៊ុនមានចំនួនជាង ១ប៊ីលានរៀលនៅថ្ងៃព្រហស្បតិ៍នេះ៕