សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,០៩% កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មកបិទនៅចំនួន ៥៧៧ ពិន្ទុ។
តម្លៃជួញដូរភាគហ៊ុនសរុបរបស់ទីផ្សារគោលមានចំនួន ១,៣ប៊ីលានរៀល។ ភាគហ៊ុន រដ្ឋាករទឹកស្វយ័តភ្នំពេញ មានកំណើនខ្ពស់ជាងគេចំនួន ២០០រៀលក្នុងមួយហ៊ុន ហើយភាគហ៊ុនដែលមានកំណើនមួយទៀតនោះគឺ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានកើនត្រឹម ១០រៀល។
ភាគហ៊ុនហ្ក្រេនធ្វីន កំពង់ផែស្វយ័តភ្នំពេញ និងអេស៊ីលីដា បានធ្លាក់ចុះ ២០រៀលរៀងគ្នា។ នៅលើទីផ្សារកំណើនភាគហ៊ុន ឌីប៊ីឌី និង ជេអេសអិល បានបិទជាមួយនឹងកំណើន ៥០រៀល និង ៤០០រៀល រៀងគ្នា៕