«យីហោកញ្ឆា» របស់អតីតកំពូលអ្នកប្រដាល់លំដាប់ពិភពលោក Mike Tyson (ម៉ៃ ថៃសាន់) ទើបតែចាប់ផ្តើមផលិតកញ្ឆា «រាងត្រចៀក» បន្ទាប់ពីគាត់ត្រូវបានដកសិទ្ធិចេញពី «សមាគមប្រដាល់ពិភពលោក សម្រាប់ជើងឯកទម្ងន់ធ្ងន់» ដោយសារខាំស្លឹកត្រចៀកគូប្រកួត គឺអតីតកីឡាករជើងខ្លាំងចុងក្រោយ Evander Holyfield ដែលធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលពេញពិភពលោកតែម្តង កាលពី ២៥ ឆ្នាំ មុន។
ដោយយោងទៅលើអ្វីដែលត្រូវបានគេស្គាល់ថាជា “The Bite Fight” ប្រឆាំងនឹង Evander Holyfield, ម៉ាក Cannabis របស់លោក ថៃសាន់ ឈ្មោះថា Tyson 2.0 បានប្រកាសពីផលិតផលថ្មីគឺ៖ អាហារដែលមានរាងដូចត្រចៀកហៅថា Mike Bites ដែលមានរូបរាងបាត់មួយចំណិតដូចស្លឹកត្រចៀល Holyfield អុីចឹង។
ត្រចៀក Mike Bites មានស្នាមខាំនៅផ្នែកខាងលើនៃស្ករកៅស៊ូ ត្រង់កន្លែងដែល Tyson បានយកឆ្អឹងខ្ចីរបស់ Holyfield ចេញ នៅក្នុងការប្រកួតសងសឹក កាលពីអំឡុងឆ្នាំ១៩៩៧។
ក្រុមហ៊ុនបានប្រកាសផលិតផលនេះកាលពីថ្ងៃអង្គារ (១៥ មីនា) នៅលើ Twitter ថា៖ «ត្រចៀកពិសិដ្ឋ! ទីបំផុត បង្ហាញវត្តមាននៅទីនេះហើយ សូមមកយក Mike Bite ចាប់ពីឥឡូវនេះណ៎ា!»។
យ៉ាងណាមិញ ឆ្លើយតបនៅលើ twetter អំពីផលិតផលថ្មីរបស់ខ្លួន Tyson បាននិយាយថា «ត្រចៀកទាំងនេះពិតជាមានរសជាតិឆ្ងាញ់មែន!»។ ហើយបានបញ្ជាក់ឲ្យដឹងថា ស្ករកៅស៊ូទាំងនេះ នឹងមានលក់នៅមន្ទីរពេទ្យក្នុងរដ្ឋ California រដ្ឋ Massachusetts និង Nevada។
គួរបញ្ជាក់ថា Tyson ត្រូវបានដកសិទ្ធិពីការប្រកួត ហើយអាជ្ញាបណ្ណប្រដាល់របស់គាត់ ក៏ត្រូវបានដកហូត បន្ទាប់ពីគាត់បានខាំត្រចៀកម្ខាងទៀតរបស់ Holyfield ។ លើសពីនេះ Tyson ក៏ត្រូវបានផាកពិន័យ ៣ លានល្លារ សម្រាប់ទង្វើខាំស្លឹកត្រចៀកដៃគូប្រកួត។
តែទោះយ៉ាងណា អតីតគូប្រជែងទាំងពីរហាក់ត្រូវបានផ្សះផ្សាគ្នា។ ជាក់ស្តែងនៅក្នុងភាគឆ្នាំ ២០១៩ Holyfield បាននិយាយថា គាត់ “អភ័យទោស” ដល់ Tyson ហើយ Tyson ក៏បានហុចស្ករគ្រាប់រាងត្រចៀកឱ្យគាត់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង