Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន​និយាយ​ថា រុស្ស៊ី​វាយ​ប្រហារ​រោង​មហោស្រព Mariupol ដែល​ជា​ជម្រក​អ្នក​ស្រុក ខណៈទីក្រុង​ម៉ូស្គូ​បដិសេធ​ការ​វាយ​ប្រហារនេះ

ទីក្រុង LVIV ប្រទេសអ៊ុយក្រែន៖ កាលពីថ្ងៃទី១៦មីនាម្សិលមិញនេះ ក្រសួងការបរទេសអ៊ុយក្រែនថ្លែងថា កងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកដ៏ខ្លាំងមួយទៅលើរោងមហោស្រពមួយក្នុងទីក្រុងកំពង់ផែ ម៉ារ៉ូផូល (Mariupol) របស់ប្រទេសអ៊ុយក្រែន ដែលឡោមព័ទ្ធដោយជនស៊ីវិលរាប់រយនាក់កំពុងរស់នៅក្បែរនោះ។

ក្រសួង​បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​បាន​ជាប់​ក្នុង​រោងកុន ហើយ​បាន​ចោទ​រុស្ស៊ី​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ក្រសួងបន្តថា​ចំនួន​អ្នក​ស្លាប់​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ដោយឡែក ប្រភពរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យបានទេ។

រុស្ស៊ី​បដិសេធ​ការ​កំណត់​គោលដៅ​ជន​ស៊ីវិល។ ទីភ្នាក់ងារសារព័ត៌មាន RIA បាននិយាយថា នៅទីក្រុងមូស្គូ ក្រសួងការពារជាតិបាននិយាយថា កងកម្លាំងរបស់ខ្លួនមិនបានវាយលុកអគារនោះទេ ហើយជំនួសមកវិញបានចោទប្រកាន់កងវរសេនាតូច អេហ្សូវ (Azov) ដែលជាកងជីវពលអ៊ុយក្រែនស្តាំនិយម ដែលបានបំផ្ទុះវាឡើង។

មិនមានភស្តុតាងដើម្បីអះអាងពីករណីនេះទេ។ រុស្ស៊ី​ធ្លាប់​បាន​ចោទប្រកាន់​កងវរសេនាតូច​ថា ​បាន​រារាំង​ជន​ស៊ីវិល​មិន​ឱ្យ​ចាកចេញ​ពី​ទីក្រុង​ដែល​បាន​រង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង។ ក្រុមហ៊ុន ម៉េកសារ ថិកណូឡូជី (Maxar Technologies) ដែលជាក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក បានចែកចាយរូបភាពផ្កាយរណប ដែលខ្លួនបាននិយាយថា ប្រមូលបាននៅថ្ងៃទី 14 ខែមីនា ហើយបានបង្ហាញពាក្យថា “កុមារ” ជាអក្សររុស្ស៊ីដ៏ធំដែលគូរនៅលើដីនៅខាងក្រៅរោងមហោស្រព Mariupol Drama ដែលមានដំបូលក្រហម។ Maxar បាននិយាយថា ខ្លួននឹងចែកចាយរូបភាពថ្មីនៃរោងមហោស្រពភ្លាមៗនៅពេលដែលវាមាន៕ប្រភព៖ រ៉យទ័រ

×