Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលបានធ្លាក់ចុះក្រោម១ប៊ីលានរៀល

ភាគហ៊ុនចំនួន០៤ បានកើនឡើង ខណៈភាគហ៊ុនចំនួន០៣ទៀត ធ្លាក់ចុះនៅពេលការជួញដូរបិទនៅលើផ្សារមូលបត្រកាលពីរសៀលថ្ងៃម្សិលមិញនេះ។

ភាគហ៊ុនដែលមានកំណើនខ្ពស់ជាងគេ គឺ ជេ អេស អិល (JSL) ដែលបានភាគហ៊ុនមួយនេះ ឈានដល់ដែនកំណត់អតិបរមាប្រចាំថ្ងៃ ចំនួន ៥២០ រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនអេស៊ីលីដា (ABC) កើនឡើង ៦០រៀល​ ភាគហ៊ុន​ឌីប៊ីឌី (DBDE) កើនឡើង ២០រៀល ហើយភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) កើនឡើង ១០រៀល។

យ៉ាងណាមិញ ភាគហ៊ុន រដ្ឋាករទឹកស្វយ័តភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) និង កំពង់ផែស្វយ័តភ្នំពេញ (PPAP) ធ្លាក់ចុះពី ២០ទៅ១២០រៀលក្នុងមួយហ៊ុន។​តម្លៃជួញដូរសរុបរបស់ទីផ្សារគោលបានធ្លាក់ចុះមកត្រឹមចំនួនជិត ១ប៊ីលានរៀលប៉ុណ្ណោះ ទោះបីជាសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា មានការកើនឡើង ០,១៧% ដល់៥៦៨ពិន្ទុយ៉ាងណាក៏ដោយ៕

×