ទីក្រុងហូជីមិញ – គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសន្យាដោះស្រាយការរាំងស្ទះទៅនឹងការ អភិវឌ្ឍលំនៅឋានសង្គម ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់ផ្ទះតម្លៃសមរម្យ។ លោក ផាន់ វ៉ាន់ម៉ៃ (Phan Văn Mãi) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បាននិយាយថា ទីក្រុងនឹងបង្កើតក្រុមការងារមួយនៅក្រោមខ្លួន ដើម្បីជួបរៀងរាល់ពីរសប្តាហ៍ជាមួយភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងគម្រោងលំនៅឋានសង្គម។ «តម្រូវការលំនៅឋានសង្គមក្នុងចំណោមអ្នកមានចំណូលទាបមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់មានកម្រិត»។
នាយកដ្ឋានសំណង់របស់ទីក្រុងបាននិយាយថា ទីក្រុងនេះត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវការអាផាតមិនដែលមានតម្លៃសមរម្យបន្ថែមចំនួន 160,000ខ្នង នៅឆ្នាំ 2030 សម្រាប់ការកើនឡើងចំនួនប្រជាជន និងតម្រូវការរបស់ខ្លួន។ ទីក្រុងគ្រោងនឹងពិនិត្យឡើងវិញនូវគម្រោងលំនៅឋានពាណិជ្ជកម្មចំនួន 33 ដែលនីមួយៗលើផ្ទៃដី 10 ហិកតា ឬលើសពីនេះ ដែលតម្រូវឱ្យទុក 20 ភាគរយនៃដីរបស់ពួកគេសម្រាប់លំនៅដ្ឋានសង្គម។
យោងតាមនាយកដ្ឋាននេះ វានឹងនាំឱ្យទីក្រុងមានលំនៅឋានចំនួន 70,000 យូនីត។ ប៉ុន្តែអ្នកអភិវឌ្ឍន៍បាននិយាយថា ពួកគេប្រឈមមុខនឹងឧបសគ្គ ដោយសារដីសម្រាប់លំនៅឋានមានកម្រិតនៅតំបន់កណ្តាល
ស្របពេលគម្រោងនៅតំបន់ជាយក្រុងប្រឈមនឹងការពន្យារពេលដោយសារការិយាល័យធិបតេយ្យច្រើន។
អ្នកជំនាញបាននិយាយថា អ្នកអភិវឌ្ឍន៍មិនមានការចាប់អារម្មណ៍លើលំនៅឋានតម្លៃទាបទេ ដោយសារប្រាក់ចំណេញទាប។ អ្នកអភិវឌ្ឍន៍ដែលបានវិនិយោគលើលំនៅឋានសង្គមរួមមាន ណាំឡុង វិនិយោគថីធៀម ធួរ គីនយូ វ៉ាន ថាយ ធៀនផាត សាយហ្គនរ៉េស ហាំងឃ្វាន ភូគុង និងសាជីវកម្មអចលនទ្រព្យស៊ីហ្គន។ លោក លី ហុងចៅ (Lê Hoàng Châu) ប្រធានសមាគមអចលនទ្រព្យទីក្រុងហូជីមិញ បាននិយាយថា មូលនិធិសាធារណៈមិនត្រូវបានប្រើប្រាស់សម្រាប់លំនៅដ្ឋានសង្គមទេ ខណៈដែលប្រាក់កម្ចីសម្បទានសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញនៅមានកម្រិតនៅឡើយ។
ផែនការមេនៃលំនៅឋានរបស់ទីក្រុងនៅឆ្នាំ 2030 មានគោលដៅសម្រាប់ប្រភេទលំនៅឋានទាំងអស់ដែលមានទំហំសរុប 295 លានម៉ែត្រការ៉េ និងផ្ទៃដីជាមធ្យមក្នុងមនុស្សម្នាក់ 26.5 sq.m នេះបើយោងតាមលោក ម៉ៃ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង។ ខ្លួនស្វែងរកការសាងសង់ផ្ទះល្វែងតម្លៃទាបចំនួន 500,000ខ្នង នៅឆ្នាំ 2025 ហើយនឹងកើនឡើងទ្វេដងនៅឆ្នាំ 2030 ។ ទីក្រុងនឹងស្នើសុំការវិនិយោគលើលំនៅឋានក្រោមគំរូភាពជាដៃគូសាធារណៈ និងឯកជន។ ខ្លួនក៏នឹងផ្តល់អាទិភាពដល់ការប្រើប្រាស់មូលនិធិដីរដ្ឋដើម្បីសាងសង់លំនៅឋានសង្គម៕ ប្រភព៖ VNS