មនុស្សយ៉ាងហោចណាស់ចំនួន ១៦នាក់បានស្លាប់ និង ១០០នាក់ជាងទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះក្នុងរោងចក្រផលិតថាមពលធ្យូងថ្មក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងឥណ្ឌា។
ជនរងគ្រោះប្រហែល ៨០នាក់ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីពេទ្យជាបន្ទាន់។ រោងចក្រផលិតថាមពលធ្យូងថ្មនោះគ្រប់គ្រងក្រុមហ៊ុនរដ្ឋឈ្មោះ National Thermal Power Corporation (NTPC) Limited។
ក្រុមហ៊ុននិយាយថា មានសម្លេងប្លែកពីធម្មតានៅក្នុងរោងចក្រ និងមានការលេចឧស្ម័ន និងចំហាយមុនពេលមានការផ្ទុះ។
បន្ទាប់ពីហេតុការណ៍ផ្ទុះដ៍រន្ធត់ ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។
ឧបទ្ទវហេតុការងារតែងតែកើតមានឡើងនៅក្នុងប្រទេសឥណ្ឌា ដោយសារតែស្តង់ដារសុវត្ថិភាពខ្សោយ ៕ ដោយ ៖ សុភ័ក្ត្រ