ក្រោយពីប្រើប្រាស់ថ្នាំកែប្រែពណ៌ស្បែកដោយខ្លួនឯងនារីវ័យ ២០ឆ្នាំម្នាក់លែងហ៊ានចេញផុតទ្វារផ្ទះទៀត ព្រោះតែរាងកាយទាំងមូលរបស់នាងប្រែជាពណ៌បៃតង ។
ស្បែករបស់ Danni បានប្តូរទៅជាពណ៌ខៀវបៃតង ហើយកន្លែងខ្លះឡើងក្រម៉ៅតែម្តង។
ដោយសង្ឃឹមថា នឹងទទួលបានស្បែកពណ៌ក្រម៉ៅដូចគេហាលថ្ងៃ Danni Bruse បានទិញថ្នាំជ្រលក់ស្បែកបណ្តោះអាសន្នដោយចិត្តឯង រួចប្រើប្រាស់វានៅផ្ទះ ។ ប្រការដែលគួរឲ្យសោកស្តាយនោះគឺថ្នាំជ្រលក់ស្បែកគឺតម្លៃត្រឹម ៣,៩៩ដុល្លារ គឺជារបស់គ្មានគុណភាព ហើយនារីវ័យក្មេងរូបនេះពិតជាស្លន់ស្លោរភ័យខ្លាចគ្រាដែលស្បែករបស់ខ្លួនបានប្តូរទៅជាពណ៌បៃតងទៅវិញ ។
Danni ចែករំលែកថា ៖ ខ្ញុំកំពុងរងវិបត្តិធ្ងន់ធ្ងរ ពេលឆ្លុះកញ្ចក់ម្តងៗ ឃើញរាងកាយ ពិសេសដើមទ្រូងរបស់ខ្លួនមានពណ៌ខៀវបៃតង ហេតុនេះខ្ញុំបានខិតខំគេចមុខចេញពីមនុស្សម្នាទាំងឡាយដោយពួនសម្ងំនៅក្នុងផ្ទះ ។ ខ្ញុំយកមួកហាមធំពាក់ពីលើក្បាល រួចយកអាវក្រៅដៃវែងមកពាក់បន្ថែម ដើម្បីបិទបាំង ។ ដឹងទេថា ក្រោយពេលខ្ញុំចែករំលែករូបភាពលើបណ្តាញសង្គម គេហៅខ្ញុំថា Hulk ឬ Shrek។
ព្រោះតែជ្រលក់ស្បែកបរាជ័យនាងពុំហ៊ានជួបនរណា។
បាតដៃប្តូរទៅជាពណ៌ខៀវស្រងាត់ ។
សំណាងល្អដែលបច្ចុប្បន្នបាតដៃបានប្តូរពណ៌បណ្តើរមកវិញ
Danni ឲ្យដឹងថា ក្រោយពេលបង្ហោះរូបភាពលើបណ្តាញសង្គមនាងទទួលបានការឆ្លើយតបទាំងល្អមិនល្អច្រើន ទោះយ៉ាងណាគេបានជួយណែនាំឲ្យស្បែករបស់នាងវិលមកសភាពដើមវិញបណ្តើរៗហើយ ។
Danni បានស្តារស្ថានភាពស្បែករបស់ខ្លួនបានមួយស្បែក៕