Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរជិត៤ម៉ឺននាក់ សម្រុកទៅលេងព្រះវិហារ

ព្រះវិហារ៖ ប្រាសាទេព្រះវិហារ នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យប្រារព្វធ្វើឡើង បន្ទាប់ពីខកខនដោយសារការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំមកនេះ។

របាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា  ឆ្នាំ២០២២ ភ្ញៀវទេសចរចំនូនជិត  ៤ម៉ឺននាក់ បាននាំគ្នាសម្រុកចូលទៅលេងកម្សាន្តនៅទីតាំងសង្ក្រាន និងតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តពិសេសប្រាសាទព្រះវិហារ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ថ្ងៃចូលឆ្នាំប្រពៃណីជាតិ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍ជាតិ  និងអន្តរជាតិ ចំនួន  ៣៨៦៩៦នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន  ៣៨៥៦៣នាក់  និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន  ១៣៣នាក់។

ភ្ញៀវទេសចរបានទៅកម្សាន្តលេងនៅក្នុងខេត្តព្រះវិហារ  និងនៅតាមក្រុង-ស្រុកទាំង៨នៃខេត្ត ដោយក្នុងនោះភ្ញៀវទេសចរបានទៅកម្សាន្តនៅរមណីយដ្ឋាននានាដូចជា ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ភ្នំគូលែន ភ្នំត្បែងមានជ័យ និងទឹកធ្លាក់ព្រះនិម្មិតជាដើម។

គួរបញ្ជាក់ថា នៅថ្ងៃទី១៦  ខែមេសា ឆ្នាំ២០២២ ជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តួលេខបាន​បង្ហាញថា ភ្ញៀវទេសចរ​បានទស្សនាតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍  ព្រមទាំងកម្សាន្តសប្បាយ នៅតាមទីតាំងរៀបសង្រ្កាន្តឆ្នាំថ្មី នៅក្នុងខេត្ត សរុបចំនួន ២៤  ២៦៤នាក់ ក្នុងនោះភ្ញៀវជាតិ ២៤  ២១១នាក់ និងភ្ញៀវបរទេសចំនួន ៥៣នាក់៕

×