ក្រុងតៃប៉ិៈ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានប្រមូលទុនពីមូលបត្របំណុលចំនួន ៣,៥ ពាន់លានដុល្លារសម្រាប់បង្កើតរោងចក្រថ្មីរបស់ខ្លួនក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។
ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ Apple Inc ដ៏សំខាន់ និងជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក បានចាប់ផ្តើមសាងសង់កាលពីឆ្នាំមុននៅឯតំបន់អារីហ្សូណា ដែលខ្លួនគ្រោងនឹងចំណាយប្រាក់ 12 ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបកុំព្យូទ័រ៕ ប្រភព៖ រ៉យទ័រ