Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

IMF និយាយ​ថា ថ្លៃ​ប្រាក់​យ៉េន​ធ្លាក់​ចុះ​ ដោយ​សារ​មូល​ដ្ឋានគ្រឹះទីផ្សារជំរុញ​ឱ្យធនាគារកណ្តាលជប៉ុន រក្សា​គោល​នយោបាយធូរស្រាល

តូក្យូ៖ ការធ្លាក់ចុះថ្លៃនៃប្រាក់យ៉េននាពេលថ្មីៗនេះគឺមកពីកត្តាមូលដ្ឋានគ្រឹះ​(Fundamentals) និងមិនមានហេតុផលណាមួយដែលប្រទេសជប៉ុន ត្រូវតែផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន រួមទាំងបញ្ចុះអត្រាការប្រាក់ទាបបំផុតរបស់ធនាគារកណ្តាលនោះទេ។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

រូបិយប័ណ្ណយ៉េនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍ធៀបនឹងប្រាក់ដុល្លារ ស្របពេលដែលធនាគារកណ្តាលជប៉ុន (BOJ) បន្តការពារគោលនយោបាយអត្រាទាបបំផុតរបស់ខ្លួន ផ្ទុយជាមួយនឹងការកើនឡើងនូវឱកាសនៃការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាដោយធនាគារកណ្តាលអាមេរិក។

លោក Sanjaya Panth អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានប្រាប់រ៉យទ័រកាលពីល្ងាចថ្ងៃពុធថា “អ្វីដែលយើងកំពុងមើលឃើញរហូតមកដល់ពេលនេះលើប្រាក់យ៉េនត្រូវបានជំរុញដោយមូលដ្ឋានគ្រឹះ”។ “ការបង្កើតគោលនយោបាយសេដ្ឋកិច្ចគួរតែបន្តពិនិត្យមើលមូលដ្ឋានគ្រឹះ។ យើងមិនឃើញហេតុផលណាមួយក្នុងការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចទេ ព្រោះអ្វីដែលកំពុងកើតឡើងនៅពេលនេះឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះ”។

នៅពេលត្រូវបានសួរថាតើការធ្វើអន្តរាគមន៍រូបិយបណ្ណប្រាក់យ៉េនដោយអាជ្ញាធរជប៉ុននឹងមានភាពយុត្តិធម៌ដែរឬទេ លោកPanth បាននិយាយថាជំហរគោលនយោបាយបច្ចុប្បន្នគឺសមរម្យ ដោយសារលក្ខខណ្ឌនៅក្នុងទីផ្សារប្តូរប្រាក់បរទេសមិនមានសណ្តាប់ធ្នាប់។ នៅពេលដែលមានការជំរុញប្រាក់
យ៉េនក្នុងការគាំទ្រដល់ការនាំចេញ ប្រាក់យ៉េនមានភាពទន់ខ្សោយ ហើយវាបានបង្កើតនូវក្តីបារម្ភសម្រាប់អ្នកបង្កើតគោលនយោបាយរបស់ជប៉ុន ដោយសារវាបានធ្វើឱ្យមានអតិផរណាលើការកើនឡើងថ្លៃនៃការនាំចូលម្ហូបអាហារ និងប្រេងឥន្ធនៈ។

ទីផ្សារមានភាពសម្បូរបែបជាមួយនឹងការរំពឹងទុក ប្រទេសជប៉ុនអាចធ្វើអន្តរាគមន៍ទប់ទល់ទៅនឹងការធ្លាក់ចុះបន្ថែមទៀតនៃប្រាក់យ៉េន ដូចជាដោយធ្វើអន្តរាគមន៍រូបិយប័ណ្ណទិញយ៉េន ដំឡើងអត្រាការប្រាក់។ លោក Panth បាន​បន្ត​ថា​៖ «​ដូច​ដែល​អ្នក​ដឹង​ហើយ ប្រាក់​យ៉េន​​ចុះថ្លៃ​មិន​មាន​ផល​អាក្រក់ពេកទេ​សម្រាប់​ប្រទេស​ជប៉ុន​ទេ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះវាប៉ះពាល់ដល់ប្រជាជនជប៉ុន៕ ប្រភព៖រ៉យទ័រ

×