ដំណេកជាឱសថប្រសើរបំផុត ដើម្បីស្តារមុខងារទាំងឡាយនៃរាងកាយ។ គេងមិនលក់នឹងនាំមកនូវជំងឺជាច្រើន ៖ ទឹកនោមផ្អែម ធាត់ស្អៀច… រួមទាំងមហារីក ។
ប្រសិនបើជួបប្រទះបញ្ហាដេកមិនលក់ជាប្រចាំនោះ ចាំបាច់ត្រូវព្យាបាលវាភ្លាម អ្នកដឹងទេថា ត្រឹមចេក១ផ្លែប៉ុណ្ណោះ វាអាចជួយព្យាបាលជំងឺនេះ និងថែមទាំងមិនបង្កឲ្យញៀនទៀតផង ។
របៀបធ្វើ ៖
-យកចេក១ផ្លែធំជាមួយទឹក ៦០០មីលីលីត្រ ព្រមទាំងម្សៅទេពពិរូ (ឈើអែម) ។
-ដំបូងយកផ្លែចេកមកកាត់ក្បាលនិងចុងចេញ រួចដាំទឹកឲ្យពុះដាក់ផ្លែចេកចូល។
-បន្តដាំ ១០នាទីទៀត រួចពន្លត់ភ្លើង ។
-យកចេកចេញមកកាត់ជាចំណិតតូចៗល្មមបរិភោគ ។ ចំណែកទឹកស្ងោរចេកចាក់វាចូលទៅក្នុងកែវ រួចបន្ថែមម្សៅទេពរូចូលបន្តិច ។
របៀបអនុវត្ត ៖
-ពិសារទឹកចេកស្ងោរ និងម្សៅទេពរូ មុនពេលគេងប្រមាណ ១ម៉ោង ។
-ក្រោយពេលផឹកទឹកនោះរួចអ្នកត្រូវបរិភោគចេកនោះឲ្យអស់ ។
កំណត់ចំណាំ ៖ អ្នកខ្លះមានប្រតិកម្មគឺបត់ជើងតូចច្រើន ក្រោយពេលផឹកទឹកនេះប្រមាណ ២០នាទីក្រោយមក វាពុំមានបញ្ហាអ្វីទេ ។
អ្នកអាចថែមស្ករបន្តិច ប្រសិនបើចូលចិត្តផ្អែមឡមៗ
បំណកស្រាយថ្នាំបុរាណនេះ ៖ ចេកគឺជាអាហារ Oganic វាសម្បូរទៅដោយសារធាតុ kali និង ម៉ាញ៉េស្យូម ។ សារធាតុទាំងពីរនេះមានប្រយោជន៍ដល់ប្រព័ន្ធសរសៃប្រសាទធ្វើឲ្យសាច់ដុំបន្ថយភាពតានតឹង និងបន្ថយការឈឺចាប់ដទៃទៀត ។
រីឯទេពរូ វាជាសារធាតុជួយធ្វើតុល្យភាពបរិមាណស្ករក្នុងឈាម ជំរុញការរំលាយអាហារ និងចរាចរណ៍ឈាម ។ នៅពេលដែលកម្រិតស្ករក្នុងឈាមមានតុល្យភាពនោះកត្តារំញោចដទៃទៀតវានឹងមានសកម្មភាពល្អជួយដល់អ្នកគេងលក់បានយ៉ាងស្កប់ស្កល់ ។
គ្រាន់តែរំលឹកថាទិញចេកគ្មានគីមី ហើយលាងឲ្យស្អាត ៕