ស្វាយរៀង ៖ លោក គឹម ងួន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំដូន ស ស្រុកស្វាយជ្រំនៅព្រឹកថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមសម្ពោធឆ្លងសាលាកុដិនិងសមិទ្ធផលនានានៅវត្តសឃុំដូនសដែលចំណាយថវិកាសាងសង់អស់ជាង៤ម៉ឺនដុល្លារ។
លោកបានមានប្រសាសន៍ដោយធ្វើការអំពាវនាវអោយលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពនិងប្រឆាំងដាច់នូវការញុះញង់ណាមួយបង្កអោយមានសង្គ្រាម។
លោក គឹម ងួន បានថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកគ្រូអ្នកអ្នកគ្រូសិស្សានុសិស្សដោយបាននាំនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទីណាមានទុក្ខលំបាកទីនោះពិតជាមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយបានទាន់ពេលវេលា។
លោក គឹម ងួន បានបញ្ជាក់ថាៈប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នូូូវភ្លើងសង្គ្រាមធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក រាល់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ តែក្នុងរយៈពេល៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះឲ្យស្ថិតស្ថេរយូអង្វែង និងការពាដាច់ខាតកុំឲ្យកើតមានសង្គ្រាម។
លោកបានធ្វើការផ្តាំផ្ញើ ដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈឲ្យបានរហ័សនៅក្នុងមូលដ្ឋាន បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋឲ្យមានជីវភាពធូធារ។
មិនតែប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិងចូលមកដល់នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះគិតពិចារណាអោយបានត្រឹមត្រូវថាតើអ្នកណាដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនិងដឹកនាំប្រទេសតាំងពីបាតដៃទទេរអោយមានការរីកចម្រើនគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដូច្នេះសូមទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីគាំទ្រសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីបន្តការងារអភិវឌ្ឍអោយរីកចម្រើនជាបន្តបន្ទាប់ទៀត ៕ វ៉ៃកូ