ក្រុងអ៊ីនឆុន – កូរ៉េខាថត្បូង: មន្ត្រីរដ្ឋាភិបាលតំបន់ ក៏ដូចវិនិយោគិនរបស់ក្រុងអ៊ីនឆុននិងប្រទេសកូរ៉េខាងត្បូង និងមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យបានគាំទ្រនូវទស្សន:វិស័យនិងការតាំងចិត្តថាត្រូវតែប្តូរឥរិយាបថ ខិតខំបន្ថែមទៀតក្នុងការជម្រុញអភិវឌ្ឍន៍ធនធានមនុស្សដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណះប្រតិភូខេត្តដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េនិងលោក រ៉ាន លី នាយកមជ្ឈមណ្ឌលសមាហរណកម្មកិច្ចសហប្រតិបត្តិការតំបន៎សេដ្ឋកិច្ចពិសេសទីក្រុងឆ្លាត បែតងអ៊ីនឆុន (Mr Ryun Lee Directer of IFEZ Smart City Integrated 0peration Center ) ក័ដូចលោក ផាក ផុងក្យ៉ូ ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ក្រុងឆ្លាតអ៊ីនឆុនប្រទេសកូរ៉េ និយាយដូច្នេះក្នុងជំនួបពិភាក្សាការងារនិងស្តាប់បទបង្ហាញរបស់ភាគីកូរ៉េកាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងអ៊ីនឆុន។
លោកលី ជាមួយសហការីគឺអ្នកស្រី អូ យ៉ុនជូ មន្ត្រីផ្នែកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការតំបន់នោះនិយាយថា : ទីក្រុងអ៊ីនឆុន ដើមឡើយមានឈ្មោះសុងតូ។ តែពីឆ្នាំ២០០៣មក រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានអនុញ្ញាតិអោយបូមទឹកសមុទ្រ ហើយចាក់ដីពង្រីកកសាងហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងនិងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយក្នុងចំណោមតំបន់៨នៅកូរ៉េ។
សព្វថ្ងៃក្រុងអ៊ីនឆុនថ្មីមានពលរដ្ឋ ៣លាននាក់ ឯតំបន់ដើមសុងតូចាស់មានពលរដ្ឋ១២ម៉ឺននាក់។ ចំពោះវិស័យវិនិយោគ ពាណិជ្ជកម្ម សេវាកម្មនិងសេដ្ឋកិច្ចវិញ ទីក្រុងនេះមកទល់ឆ្នាំ២០១៧នេះ មានក្រុមហ៊ុនកូរ៉េទៅវិនិយោគចំនួន២៦០ក្រុមហ៊ុន និងក្រុមហ៊ុនបរទេស ពិសេសសរអា ជប៉ុន ចិន មាន៧០ក្រុមហ៊ុន។ ពួកគេវិនិយោគនិងបាននឹងកំពុងរីកចម្រើនកម្រិតអន្តរជាតិយ៉ាងខ្លាំងលើវិស័យពាណិជ្ជកម្ម, ឧស្សាហកម្ម សេវាកម្មដឹកជញ្ជូនផ្លូវគោក ផ្លូវសមុទ្រ មជ្ឈមណ្ឌលព៍ត័មានវិទ្យា(IT) សាកលវិទ្យាល័យនិងសេវាកសាងធនធានមនុស្ស សំណង់អគារខ្ពស់និងធំៗ ស្ថាបត្យកម្ម វប្បធម៌ សួនច្បារ មន្ទីរពេទ្យ ទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ មជ្ឈមណ្ឌលតាំងពីព៍រណ៍ទីនោះ មានជាង៥០០លើកក្នុង១ឆ្នាំៗ …។ ពោលគឺក្រុងសម្រេចបានគោលដៅនៃស្តង់ដារទីក្រុងឆ្លាត ហើយថែរក្សាពណ៌បៃតង ទ្រទ្រង់បរិស្ថានទៅអនាគត។
ចំណែកលោក ផាក និយាយថា : រយ:ពេល៤០-៥០ឆ្នាំមុន ប្រជាជននិងប្រទេសកូរ៉េមានសភាពទន់ខ្សោយ ក្រីក្រ ខ្វះខាតទាំងធនធានធម្មជាតិ ធនធានសេដ្ឋកិច្ច សង្គម និងធនធានមនុស្សជាងប្ររជាជននិងប្រទេសកម្ពជាទៅទៀត។ប្រជាជនហូបបបរនិងខ្វះម្ហូបអាហារ ។ ប៉ុន្តែដោយការខិតខំយ៉ាងខ្លាំងលើគ្រប់ផ្នែក ពិសេសខាងកសាងធនធានមនុស្សអោយមានចំណេះជំនាញទូលំទូលាយនិងជ្រៅជ្រះ រហូតដល់ឥឡូវកូរ៉េបានក្លាយជាអ្នកមានជីវភាព សេដ្ឋកិច្ចរីកចម្រើនយ៉ាងខ្លាំងនៅអាសុី ឬថាស្ថិតនៅលំដាប់ប្រទេសមានសេដ្ឋកិច្ចលូតលាស់ទី១២ក្នុងពិភពលោក។
លោកបញ្ជាក់ដែរថា: ប្រជាជនកូរ៉េនិងលោកផ្ទាល់សូមជូនពររប្រជាជនកម្ពុជាអោយទទួលបានភាពជោគជ័យដូចគ្នានេះដែរ។ក្នុងនេះសង្ឃឹមថា ប្រជាជនកូរ៉េនិងលោកអាចបានជួយលើការប្តូរឥរិយាបថតាំងពីឱពុកម្តាយ ក្រុមគ្រួសារនិងអាជ្ញាធរឡើងទៅក្នុងការគាំពារ ជម្រុញនិងឧបត្ថម្ភអោយកូនចៅខិតខំកុំសំចៃក្នុងការរៀនសូត្រដើម្បីពួកគេមានអនាគតល្អរុងរឿង។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណដល់អង្គការហាឆាន់ខាំ(HaChanKham Organization) និងរដ្ឋាភិបាលតំបន់របស់កូរ៉េដែលឧបតហថម្ភនិងរៀបចំទស្សនាកិច្ចរបស់ប្រតិភូខេត្តបន្ទាយមានជ័យនៅប្រទេសកូរ៉េ និងដោយឡែកបានចូលទៅទស្សនាស្វែងយល់និងស្រង់បទពិសោធន៍នៅទីក្រុងអ៊ីនឆុននិងតំបន់សេដ្ឋកិច្ចពិសេសនោះ ។
លោក អ៊ុំ រាត្រី បានទទួលយកទស្សនាទាននិងអនុសាសន៍របស់ភាគីមិត្តកូរ៉េដែលមានស្មារតីនិងបំណងល្អក្នងការអនុវត្តជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិជាមួយកម្ពុជាកន្លងមក បច្ចប្បន្ននិងទៅអនាគត។
លោកក៏គាំទ្រ និងអរគុណចំពោះសាមានចិត្តបន្តជួយប្រជាជនកម្ពុជា និងដោយឡែកខេត្តបន្ទាយមានជ័យក្នុងការផ្លាស់ប្តូរឥរិយាបថជម្រុញជ្រោមជ្រែងនិងតាំងចិត្តអោយមុតមាំក្នុងការបណ្តុះបណ្តាលកសាងធនធានមនុស្សអោយមានចំណេះជំនាញ គុណភាព និងប្រសិទ្ធភាព។
ឆ្លៀតឱកាសនោះ លោកបានស្នើសុំអញ្ជើញគណ:ប្រតិភូទីក្រុងអ៊ីនឆុន រួមទាំងអ្នកវិនិយោគកូរ៉េទៅទស្សនាស្វែងយល់ ពិនិត្យលទ្ធភាពឬចែករំលែកបទពិសោធន៍ បច្ចេកទេសនិងបណ្តាក់ទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ និងនៅកន្លែងផ្សេងទៀតដែលមានសក្តានុពលលើវិស័យកសិកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ដឹកជញ្ជូន ទេសចរណ៍ សំណង់ សណ្ឋាគារជាដើម។ ព្រោះថា ខេត្តមានធនធានទាំងនេះ តែខ្វះខាតដើមទុននិងធនធានមនុស្ស៕ ដោយ :បន្ទាយ