ភ្នំពេញ៖ រថយន្តAudi-Q7 ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AF-9229 បានបុកឡើងលើសួន និងបុកស្លាកប៉ាណូ យ៉ាងធំដាច់ចេញពីដី ស្លាប់ម្នាក់នឹងរងរបួសធ្ងន់២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ6A ស្ថិតក្នុង សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
រថយន្តAudi Q7 បន្ទាប់ពីបុកហើយ បានបង្កជាអគ្គិភ័យឆាបឆេះរថយន្ត ចំណែកមនុស្ស៣នាក់ជាប់នៅក្នុងរថយន្ត ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយគាស់ចេញពីក្នុងរថយន្ត ដឹកយកសង្គ្រោះបន្ទាន់ភ្លាមៗ ។
អ្នកដែលស្លាប់មានឈ្មោះ សយ សាន ជា តៃកុង ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើត ភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ និងរបួសធ្ងន់២នាក់ទៀតមិនទាន់ស្គាល់ អត្តសញ្ញាណ ។
មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកពីកើតទៅលិច ក្នុងល្បឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយហោះទៅបុក ស្លាកប៉ានណូបាក់រាបដល់ដី រួចក្រឡាប់ផ្ងារជើងទ្រមេឃឆេះផ្សែងហុយទ្រលោម ចំណែកអ្នកជិះក្នុងរថយន្តត្រូវបាន បងប្អូនប្រជាពរដ្ឋជួយវាយកញ្ចក់បំបែកយកមនុស្សទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលត្រូវស្លាប់ម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់៕ ដោយ៖បញ្ញាស័ក្តិ