Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គប្បី​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាម ប្រសិនបើ​អ្នក​ពិនិត្យ​ឃើញ​ក្រចកដៃ​របស់ខ្លួន​មាន​សញ្ញា ៣ ចម្លែក​

ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​បាន​ស្រាយ​បញ្ជាក់ថា ថ្លើម និង​ក្រចកដៃ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ពិសេស ហេតុ​នេះ​ប្រសិនបើ​ក្រចកដៃ​អ្នក​មាន​សញ្ញា​ចម្លែក​ដូចខាងក្រោម ចាំបាច់​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​កាន់តែ​ឆាប់​កាន់តែ​ល្អ ។​

​វេជ្ជសាស្ត្រ​បុរាណ​ចិន កត់ត្រា​ទុក​ឲ្យដឹងថា ក្រចក​ដៃ វា​បង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​ថ្លើម ។​

​ការស្រាវជ្រាវ​ថ្មីៗ​នេះ ក៏​បាន​បញ្ជាក់បន្ថែម​ដែរ​ថា ពេល​រាងកាយ​ជួប​បញ្ហា ថ្លើម​មាន​ជំងឺ ឬ មាន​សារធាតុពុល​ហួសហេតុ វា​នឹង​បញ្ចេញ​សញ្ញា​ព្រមាន​នៅ​នឹង​ក្រចក​ដៃ ជា​អាទិ៍​ដូច​រូបភាព​ខាងលើ ប្រសិន​ពិនិត្យឃើញថា ក្រចកដៃ​មាន​ស្នាម​ត្រង់ភ្លឹង​រួច​ហើយ​ប៉ោង​ឡើង​លើ ឬក៏​ផត​ចុះ វា​ជា​សញ្ញា​ព្រមាន​ពី​សារជាតិ​ពុល​ហួសហេតុ​ក្នុង​សរីរាង្គ​បណ្តាល​ឲ្យ​ដំណើរការ​បំប្លែង​សារធាតុ​របស់​ថ្លើម​ជួបប្រទះ​នឹង​ឧបសគ្គ និង​ចុះខ្សោយ​។​

​នេះ​ជា​ករណី​ទី ២ ដែល​ក្រចកដៃ​អ្នក​បង្ហាញ​ឡើង​នូវ​ស្នាម​បាក់​ទទឹង ។ នេះ​ជា​សញ្ញា​ព្រមាន​ថា ជំងឺថ្លើម​របស់​អ្នក​បាន​វិវឌ្ឍន៍​ចូល​ដំណាក់កាល​ក្រិន​។ ត្រូវ​ចាប់​អារម្មណ៍​ថា ពេល​នោះ​ស្នាម​រាង​កណ្តៀវ​វា​នឹង​រលុប​បាត់​បន្តិច​ម្តងៗ ស្លេក ហើយ​ក្រចក​រឹង តែ​ងាយ​បាក់ ។​

​ករណី​ទី ៣

​នៅពេល​ដែល​ក្រចកដៃ​អ្នក​ស្រាប់តែ​មាន​ស្នាម​ត្រង់​ខ្មៅ​ដូច​អូស​បន្ទាត់ ហើយ​មុន​នោះ​អ្នក​ពុំ​ធ្លាប់​មាន​ប៉ះទង្គិច​នឹង​អ្វី​ទាំងអស់ វា​ជា​សញ្ញា​ព្រមាន​ពី​ការ​រលាក​ថ្លើម ។ វេជ្ជសាស្ត្រ​ទំនើប បានបញ្ជាក់​ថា ការ​រលាក​ថ្លើម គឺ​កោសិកា​ថ្លើម​រងរបួស ជាហេតុ​នាំ​ឲ្យ​ពណ៌​ក្រ​ម៉ៅ​នៅក្នុង​កោសិកា​ថ្លើម​កើនឡើង ។ ហើយ​កោសិកា​នៃ​សារធាតុ​ខ្លាញ់​ក៏​កើតឡើង​ព្រម​គ្នា រួច​វា​វិវឌ្ឍន៍​ដល់​កម្រិត​ណាមួយ​នោះ វា​នឹង​ធ្វើឲ្យ​ក្រចក​ដៃមាន​ស្នាមពណ៌​ក្រម៉ៅ ដូច​ពោល​ខាងលើ ៕ លី​សា​

×