សៀមរាប៖ មានភ្លៀងធ្លាក់ខ្យល់ខ្លាំង បណ្ដាលឲ្យមានករណីខ្យល់កន្ត្រាក់ផ្ទះ ២ ខ្នងនិងរន្ទះបាញ់ ស្លាប់មនុស្ស ១ នាក់ របួស ធ្ងន់ ១នាក់ និងសត្វគោចំនួន០៣ក្បាល និងសត្វឆ្កែចំនួន១ក្បាល នៅក្នុងភូមិសាស្ត្រឃុំមុខប៉ែន និងឃុំព្រៃជ្រូក ស្រុកពួក កាលពីរសៀលម៉ោង១៣ៈ១៥នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។
យេាងតាមរបាយការណ៍របស់លេាកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា៖ ក្នុងករណីរន្ទះបាញ់ បណ្ដាលឲ្យស្លាប់ មនុស្ស ១ នាក់របួស១នាក់ធ្ងន់កើតហេតុនៅចំណុចត្រពាំងតាអុកទឹក ភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ វឿន ដុស ភេទ ប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្វាហួលនឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅនិងកន្លែងកើតហេតុ) ជនរងគ្រោះទី ២.ឈ្មោះ ជន នន់ ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យខណៈជនរងគ្រោះទាំងពីរកំពុងដេីរឃ្វាលគោ។ ទី២.ករណីរន្ទះបាញ់ស្លាប់ គោ ៣ ក្បាល កើតហេតុនៅចំណុចវាលស្រែចម្ងាយពីភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួកប្រហែល ១៥០ ម៉ែត្រ ដែលមានម្ចាស់ គោ ឈ្មោះ រួន ពោរ ភេទ ប្រុស អាយុ៤៥ ឆ្នាំ រស់នៅភូមិ ផ្លាំង ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ទី៣-រងគ្រោះដោយសារខ្យល់កន្ត្រាក់ផ្ទះទំហំ៦x៧ម៉ែត្រ ដំបូលស័ង្កសី ប្រក់ស័ង្កសី កំពស់១.៧០ ម លើទម្លាក់ពីជើងតម្គល់ម្ចាស់ផ្ទះឈ្មោះ លាប លួត ភេទ ប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិ ប្រាសាទ ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យ រងរបួសមនុស្ស ១ នាក់ ស្រាល ឈ្មោះ ទូច ស្រីឡី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិស្វាយចន្ទោរ ឃុំ ព្រៃជ្រូក ស្រុកពួក។ ៤.ម្ចាស់ផ្ទះឈ្មោះ បេង លីន ភេទ ស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិ ស្វាយចន្ទោរ ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្ត សៀមរាបបណ្តាលឲ្យខូចខាតស័ង្កសីចំនួន១០សន្លឹក៕ ដោយ ៖ បញ្ញាស័ក្តិ