Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​រោងចក្រ ស្នើសុំ​ពិចារណា​កំណត់​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជា​ដំណាក់កាល​

​ភ្នំពេញ ​៖​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​( GMAC) បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​វិសោធនកម្ម​មាត្រា ៨៩ ស្តីពី​ការទូទាត់​ប្រាក់​បំណាត់​អតីតភាព​ការងារ​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានដឹងថា ករណី​បិទទ្វារ​រោងចក្រ​មួយ​ចំនួន​នា​ពេលកន្លងមក បាន​បណ្តាល​ឲ្យ​រាជរដ្ឋាភិបាល​ផ្តួចផ្តើម​គំនិត​ដាក់ចេញ​នូវ​គោល​នយោបាយ​ថ្មី​មួយ ដើម្បី​ការពារ​កម្មករ​ពី​ការបាត់បង់​ប្រាក់​ឈ្នួល និង​សំណង​ពាក់ព័ន្ធ​នានា ដែល​ពួកគេ​ត្រូវ​ទទួល​បាន​ទៅ​តាម​ច្បាប់​។​

​សេចក្តីជូនដំណឹង​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៧​ខែ​ឧសភា បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា រាជរដ្ឋាភិបាល​កំពុង​ធ្វើ​វិសោធនកម្ម​មាត្រា​៨៩ នៃ​ច្បាប់​ស្តីពី​ការងារ ដើម្បី​តម្រូវ​ឲ្យ​និយោជក​ជម្រះ​អតីតភាព​ការងារ របស់​កម្មករ និយោជិត និង​ទូទាត់​អតីតភាព នាពេល​អនាគត​ជា​ទៀងទាត់ ក្នុង​រយៈពេល កំណត់​មួយ​។ ខណៈ​វា​ជា​ការល្អ​ដែល​កម្មករ​ត្រូវបាន​ការពារ វា​ប្រាកដ​ណាស់​នឹង​ជា​បន្ទុក​ហិរញ្ញវត្ថុ​ថ្មី​មួយទៀត​សម្រាប់​ខាង​និយោជក និង​អាច​ធ្វើឲ្យមាន​បញ្ហា​ប្រឈម​ចំពោះ​ការគ្រប់គ្រង​ធនធា​ន​មនុស្ស​ក្នុង​រយៈពេល​ខ្លី​ដំបូង​នៃ​ការអនុវត្តន៍​។​

​សមាគម​រោងចក្រ បាន​សម្តែង​នូវ​ក្តីបារម្ភ និង​ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​ពិចារណា​ដោយ​យកចិត្តទុកដាក់​និង​ល្អិតល្អន់​លើ​បញ្ហា​នេះ​។​

​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បានបញ្ជាក់​ថា ការជម្រះ​អតីតភាពា​ការងា​រនឹង​ធ្វើឲ្យ​និយោជក​ចំណេញ​ប្រាក់​មួយ​ចំនួន​ធំ​បន្ថែមទៀត និង​ជា​បញ្ហា​លំហូរ​សាច់ប្រាក់​ដ៏​ធ្ងន់ធ្ងរ​ប្រសិនបើ​ចំនួន​សំណង​ពេញ ដែល​អាច​មាន​ទំហំ​ទឹកប្រាក់​អតិបរិមា​ស្មើ​ដល់​ទៅ​៦​ខែ ត្រូវបាន​តម្រូវឲ្យ​បង់​ផ្តាច់​នៅក្នុង​ពេល​តែមួយ​តែម្តង​ជាជាង​ការទូទាត់​ជា​ដំណាក់កាល​។ សមាគម សូម​ស្នើ​សុំឲ្យ​មាន​ការបង់​ជា​ដំណាក់កាលៗ​។ ជា​ការ​គួរ​ប្រុងប្រយ័ត្ន​ផងដែរ វិសោធនកម្ម​មាត្រា​៨៩​នេះ អាច​បង្ក​ផលប៉ះពាល់​លើស​ពី​ផលប៉ះពាល់​ជា​បន្ទុក​ហិរញ្ញវត្ថុ​ទៅទៀត​។ ការតម្រូវ​ឲ្យ​ទូទាត់​អតីតភាព​នេះ អាច​ជំរុញ​ឲ្យមាន​ការលាឈ​ប់​ពី​ការងារ​ក្នុង​ចំនួន​ច្រើន ដើម្បី​ប្រមូល​សំណង​ដុល ក្នុងពេល​តែមួយ​ភ្លាមៗ បើសិនជា​មិន​មាន​ខចែង​ច្បាស់លាស់​ដែល​មិន​លើកទឹកចិត្ត​ឲ្យ​កម្មករ និយោជិត​លាឈប់​ពី​ការងារ​។ មាត្រា​១១៦ ដែល​ចែង​ថា “​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ត្រូវតែ​ទូរ​ទាត់​ក្នុង​រយៈពេល​៤៨​ម៉ោង បន្ទាប់​ពី​ការបញ្ចប់​កិច្ចសន្យា​ការងារ​” អាច​នឹង​ត្រូវ​ប្រើ​ដើម្បី​ប្រមូល​ចំនួន​សំណង​ទាំង​ដុល​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×