Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុំ​នឹកស្មានថា «​ទឹកអំពៅ​» ជំនួយ​សម្រក​ទម្ងន់​ដ៏​មិនគួរ​ឲ្យ​ជឿ​ទេ​

​ទឹកអំពៅ​ពុំ​ត្រឹមតែ​អាច​បំបាត់​ភាព​ស្រេក​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​បង្កើន​ថាមពល​ភ្លាមៗ​, ទន្ទឹម​នោះ វា​ក៏​អាចជួយ​អ្នក​ស​ម្រ​ទម្ងន់​ដ៏​ស្មាន​មិន​ដល់ ។​

​ទឹកអំពៅ​ពុំមាន​ជាតិ​ខ្លាញ់ និង​មាន​រស់ជាតិ​ផ្អែម​ធម្មជាតិ ដូច្នេះ ពេល​ផឹក​ទឹកអំពៅ អ្នក​មិនចាំបាច់​បារម្ភ​អំពី​ការបន្ថែម​ការ​ឡូរី ។​

​ទឹកអំពៅ​មាន​ផ្ទុក​ជាតិ​សរសៃ​៖ ទឹកអំពៅ​១​កែវ​ផ្ទុក​ប្រមាណ ១៣ ក្រាម ជាតិ​សរសៃ ប្រហាក់ប្រហែល ៥២% បរិមាណ​ជាតិ​សរសៃ​ប្រចាំថ្ងៃ ។ របប​អាហារ​មាន​ជាតិ​សរសៃ​ជួយ​ជំរុញ​បញ្ចុះទម្ងន់ ព្រោះ​វារ​ក្សា​ឲ្យ​ក្រពះ​របស់​អ្នក​ពេញលេញ​ក្នុង​រយៈពេល​វែង​, ទប់ស្កាត់​អារម្មណ៍​ឃ្លាន ។​

​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​៖ ទឹកអំពៅ​មិន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ថែមទាំង​អាច​ប្រឆាំង​តប​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង​ឈាម ។​

​ល្អ​សម្រាប់​អ្នកជំងឺ gout: ផលប្រយោជន៍​មួយ​របស់​ទឹកអំពៅ គឺ​កែប្រែ​ឲ្យ​ប្រសើរឡើង​សុខភាព​ផ្លូវ​ពោះវៀន ។ ប្រព័ន្ធ​រំលាយ​អាហារ និង​ពោះវៀន​ល្អ មាន​ពាក់​ព័​ន្ទ​ដល់​ការ​សម្រក​ទម្ងន់ ។​

​បង្កើន​ថាមពល​៖ ទឹកអំពៅ​មាន​ផ្ទុក​ស្ករ​ធម្មជាតិ​, ប្រកា​រល​នេះ​ជួយ​បង្កើន​ថាមពល​ភ្លាមៗ ឲ្យ​រាងកាយ ពិសេស​ពេលធ្វើការ ។ ទទួលទាន​ទឹកអំពៅ​ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​កើន​ថាមពល​តែ​នៅ​បង្កើន​សមត្ថភាព​ទ្រាំទ្រ ។​

​ផ្ទុក​លក្ខណៈពិសេស​ប្រឆាំង​រលាក​៖ មនុស្ស​មួយចំនួន​មិនអាច​សម្រក​ទម្ងន់​ដោយសារ​ត្រូវ​រលាក​សរីរាង្គ ។ ទឹកអំពៅ​អាចជួយ​ទប់ស្កាត់​ស្ថានភាព​រលាក ដោយ​សាវា​ផ្ទុក​លក្ខណៈពិសេស​ប្រឆាំង​រលាក ។​

​ពេលវេលា​ល្អ​បំផុត ដើម្បី​ទទួលទាន​ទឹកអំពៅ គឺ​នៅពេល​រសៀល និង​គួរ​ទទួលទាន​ពី ១០០ ទៅ ២០០ មី​លី​លីត្រ ៕ សូយន

×