រឿងស្ទើរសើចស្ទើរយំនេះ កើតឡើងនៅប្រទេសចិន បុរសមា្នក់រួមនឹងមិត្តភក្តិរបស់ខ្លួនបានចូលទៅហាងម៉ាស្សាដោយត្រី ។
នៅប្រទេសចិនការប្រើប្រាស់ត្រីដើម្បីម៉ាស្សា គឺជាវិធីព្យាបាលមួយដ៏ពេញនិយម ។ ប៉ុន្តែថ្មីៗនេះបានកើតឡើងនូវរឿងមួយ ដែលមិនដឹងជាត្រូវសើច ឬត្រូវយំ ។
តាមនោះប៉ុន្មានថ្ងៃមុននេះ នៅខេត្ត ជាំងស៊ូ ប្រទេសចិន បានបបួលមិត្តភក្តិម្នាក់ទៅឲ្យត្រីម៉ាស្សា ។ ប៉ុន្តែប្រហែលដោយសារតែ “ស្រួលពេក” ទើបគាត់មិនរវល់នឹងបទបញ្ជាផ្ទៃក្នុងរបស់ហាង ដោយដោះសម្លៀកបំពាក់រួចលោតចុះត្រាំក្នុងអាងតែម្តង ។
រឿងរ៉ាវប្រហែលជាពុំមានអ្វីនិយាយឡើយ ៥នាទីក្រោយមកហ្វូងត្រីទាំងនោះបានប្រកាច់ងាប់គ្មានសល់ ពិនិត្យឃើញបាតុភាពចម្លែកបែបនេះ បុរសរូបនោះប្រញាប់បបួលមិត្តភក្តិ “ប៉ងគេចខ្លួន “ចេញពីហាង តែសំណាងអាក្រក់បុគ្គលិកនៅហាងនោះបានពិនិត្យឃើញទាន់ពេល ។
បុរសនេះដោះអាវចុះត្រាំក្នុងអាងតែម្តង ។
ដោយពេលត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពម្ចាស់ហាងបានឃើញក្នុងពេលត្រាំខ្លួនទាំងមូលទៅក្នុងទឹកបុរសនេះ នៅបានឈឺនោម ដែលជាហេតុនាំឲ្យត្រីទាំងនោះងាប់ខ្ទេច ។ ម្ចាស់ហាងបានសំណូមពរឲ្យបុរសនោះសងប្រាក់ 30.000យាន់ (ប្រមាណជាង ២.០០០ដុល្លារ។
ស្លេកមុខដោយសារលុយសងជំងឺចិត្តច្រើនពេក បុរសនោះបានប្រកែកថា ត្រីវាងាយងាប់ណាស់ លោកឯងកុំទម្លាក់កំហុសឲ្យអ្នកដទៃ ត្រីនេះនៅក្នុងអាងផ្ទះខ្ញុំមានមិនខ្វះទេ កុំចេះតែបង្ខិតបង្ខំគេហួសហេតុ ។ អាស្រ័យដោយការរឹងរូសបែបនេះ ម្ចាស់ហាងក៏បានអញ្ជើញប៉ូលិសមកដើម្បីដោះស្រាយបញ្ហា ។
ករណីនេះ ប៉ូលិសកំពុងបន្តការស្រាវជ្រាវ ។ តើទឹកនោមអាចបណ្តាលឲ្យត្រីងាប់បានដែរឬទេ?