ដោយត្រូវបានគេចាប់ភស្តុតាងលួចឥវ៉ាន់នៅក្នុងហាង ស្ត្រីចិនម្នាក់បែរជាមានការសម្រេចចិត្តចម្លែក គឺសម្រាតខោអាវចោល រួចដេកជាអក្សរ X នៅកណ្តាលថ្នល់ ហេតុការណ៍នេះ កើតឡើងនៅទីក្រុង Yiwu ខេត្តចឺជាំង ប្រទេសចិន ។ ខណៈពេលនារីម្នាក់ត្រូវគេតាមទាន់ពេលកំពុងចាកចេញពីហាងដោយលួចយកទំនិញជាច្រើនមិនទាន់សងលុយ ។
គេតាមទាន់ បែរជាស្រាតខោអាវ ដេកជាអក្សរ X នៅកណ្តាលថ្នល់ សាក្សីទាំងទាំងឡាយឲ្យដឹងថា នារីរូបនេះ បានបង្កជម្លោះជាមួយម្ចាស់ហាង ហើយរកវិធីគេចចេញទៅ ប៉ុន្តែត្រូវបានម្ចាស់ហាងរារាំងជាប់ ។ ស្រាប់តែនារីនេះ បានសម្រាតខោអាវរបស់ខ្លួនចោលអស់ រួចដេកហែកដៃ ហែកជើងពីមុខមនុស្សជាច្រើន ។ ថ្វីត្បិតអ្នកនៅជិតនោះបានប្រឹងយកខោអាវដែលនាងស្រាតចោលមកគ្របពីលើក្តី តែនាងចាប់ទាញគ្រវាត់ចេញ ។
រឿងរ៉ាវបញ្ចប់ទៅបានពេលដែលប៉ូលិសមកដល់ ហើយនាំខ្លួននារីរូបនេះនិងម្ចាស់ហាងទៅធ្វើការសាកសួរ គេពុំទាន់ដឹងច្បាស់ថា មានដំណោះស្រាយបែបណាទេ ។ ប៉ុន្តែពេលដែលបណ្តាញផ្សព្វផ្សាយបានបង្ហោះរឿងនេះឡើងបណ្តាញសង្គម មនុស្សជាច្រើននិយាយថា ៖ គ្មានការខ្មាសអៀនមែន! ជ្រុលធ្វើខ្លួនជាចោរហើយ នៅធ្វើឲ្យបាត់បង់កិត្តិយសជាស្រីទៀត ៕ ចន្ទ្រា