បុរសម្នាក់នៅប្រទេសវៀតណាមបានចិញ្ចឹមឆ្កែមួយហ្វូង មាន៧ក្បាល គាត់ពិតជាស្រឡាញ់ពួកវា ហើយដឹងថា វាក៏រពិសណាស់ដែរ ។ ទន្ទឹមនោះគាត់ក៏និយមចូលចិត្តម៉ូតូប្រដេញធំៗ។ ថ្មីៗនេះគាត់ទើបសម្រេចចិត្តទិញម៉ូតូធំមួយដែលមានតម្លៃខ្ពស់ ហើយមុននោះទៀត គាត់បានមានវិធានការជាមុន ដោយធ្វើទ្រុងសម្រាប់ដាក់ម៉ូតូ (មិនមែនដាក់ឆ្កែទេ) ។
តែមួយយំប៉ុណ្ណោះ ឆ្កែសំណព្វទាំង ៧ បានពួតដៃគ្នាបំផ្លាញម៉ូតូជាទីស្រឡាញ់របស់គាត់ឡើងខ្ទេច ។
គាត់ក៏ថតរូបភាពនៃរឿងរ៉ាវដែលបានកើតឡើង រួមទាំងការតម្រង់ជួរ ឆ្កែទាំង៧ក្បាល ដើម្បីសួរ “ចម្លើយ” ឡើងលើបណ្តាញសង្គម ។
គាត់សួរថា តើគាត់ត្រូវមានជម្រើសបែបណារវាងឆ្កែសំណព្វចិត្ត និងចិត្តស្រឡាញ់ម៉ូតូធុនធំរបស់គាត់នោះ?
តាមប្រិយមិត្ត តើគួរដោះស្រាយយ៉ាងណាទៅ ?