Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ “​ឱសថ​ទិព្វ​” របស់​ជនជាតិភាគតិច Raglai

​តាម​ឃ្លីប​របស់​មន្ទីរពេទ្យ Hoan My របស់​វៀតណាម​បាន​ចុះផ្សាយ​នោះ គឺ​គេ​បាន​រក​ឃើញ​ក្នុង​ឧទ្យាន​ជាតិ នៅ​ខេត្ត Ninh thuan មាន​ចេក​មួយ​ប្រភេទ​ដែល​កម្រ​មាន​អ្នក​ស្គាល់​ហើយ​វា​ត្រូវបាន​ជនជាតិ Raglai ចាត់ទុក​ជា​ឱសថ​ទិព្វ ។ ពូជ​ចេក​ប្រភេទ​នេះ វា​ពុំ​ដុះ​ផ្តុំគ្នា​ជា​គុម្ព ដោយ​ដុះ​រាយប៉ាយ ទើប​គេ​ហៅ​វា​ថា ចេក​ឯកោ ។ ដើម​ចេក​នេះ​ចេញ​ផ្លែ​នៅ​និទាឃ​រដូវ ហើយ​ផ្កា​របស់​វា ស្រដៀង​នឹង​ផ្កាឈូក​អីចឹង ។​

​ក្រៅ​ពី​លក្ខណៈ​ចម្លែក​ខាងលើ​អម្បូរ​ចេក​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​សុខភាព​មនុស្ស ជាអាទិ៍ ៖ ចេក​នេះ​វា​មាន​គ្រាប់​ប៉ុន​កូនដៃ ហើយ​គ្រាប់​នេះឯង​ត្រូវបាន​ជនជាតិ​រស់នៅ​ទីនោះ​យក​ទៅ​ដាំ ។ គ្រាប់​ចេក​នេះ​ត្រូវបាន​ពួក​គេ​ប្រើប្រាស់​ជា​ឱសថ​ព្យាបាល​ជំងឺ ។​

​អនុរក្ស​ឧទ្យាន​ជាតិ​ប្រាប់ថា ដើម​ចេក​ទាំងនេះ​វា​ដុះ​រាយប៉ាយ​នៅក្នុង​ឧទ្យាន​ជាតិ Bac Ai វា​មាន​លក្ខណៈ​ពិសេស​គឺ​ពុំ​ដុះ​កូន​ចេញពី​គ្រាប់​ទេ ។ កន្លង​មក​វា​ដុះ​រាយប៉ាយ​អាស្រ័យ​ដោយ​អ្នក​បរិភោគ​ផ្លែ​វា រួច​ទៅ​បន្ទោ​របង់ ធ្វើឲ្យ​វា​មាន​លក្ខណៈ​រាយប៉ាយ​ដូច​ពោល​ខាងលើ ចំពោះ​ផ្នែក​អភិរក្ស​យើងខ្ញុំ ចេក​ឯកោ​ស្ថិតក្នុង​អម្បូរ​រុក្ខជាតិ​ដែល​ត្រូវ​អភិរក្ស ដោយហេតុ​ថា​ប្រជាជន​ចាប់ផ្តើម​រុករក​គ្រាប់​របស់​វា​ដើម្បី​យក​ទៅ​ដាំ ឬ​ធ្វើ​ថ្នាំ ។ បណ្តា​ផ្នែក​ទាំងឡាយ​របស់​ដើម​ចេក​នេះ សុទ្ធសឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺ​គ្រោះ​ក្នុង​ក្រលៀន តម្រង​នោម ចុក​រោយ​សន្លាក់ បញ្ចុះ​ទឹកនោម បន្ថយ​កម្កៅ ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ គេង​មិន​លក់ ទល់​លាមក បំប៉ន​សុខភាព ។​ល​។ តាម​ជំងឺ​នី​មួយៗ គេ​មាន​របៀប​កែច្នៃ​ជាអាទិ៍ ៖ ចំពោះ​ក្រួស​ក្នុង​តម្រងនោម ចុក​រោយ​សន្លាក់ ក្រលៀន​ខ្សោយ ប្រព័ន្ធ​រំលាយ​អាហារ​មិន​ប្រក្រតី គេ​យក​ផ្លែ​វា​ទៅ​ត្រាំ​ជាមួយ​ស្រា​អង្ករ​សុទ្ធ ។ ពិសេស​ប្រសិនបើ​ប្រើ​គ្រាប់​របស់​វា​សុទ្ធ ដោយ​មុននឹង​ត្រាំ​ស្រា​គេ​ហាល​ឲ្យ​ស្ងួត រួច​លីង​ឲ្យ​ឡើង​ពង​ក្រឡា​ត ត្រាំ​ស្រា​ក្នុង​ឪ​ទិន​ទុក​ផឹក​បន្តិច​ម្តងៗ​ជា​រៀងរាល់ថ្ងៃ​នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​ចំពោះ​ជំងឺ​ដូច​រៀបរាប់​ខាងលើ ។​

​ចំពោះ​ជនជាតិ Raglai គេ​ចាត់ទុក​ចេក​នេះ​គឺជា​ឱសថ​ទិព្វ​ដែល​ទេវតា​ប្រទាន​ឲ្យ​ពួកគេ ៕ លី​សា​

×